កម្មវិធីផលិតភាពយន្ដខ្លី ការ៉េមួយ ២០២៥ ប្រារព្ធអបអរសាទរ ដល់អ្នកដែលមានទេពកោសល្យ

  • 2025-08-01 05:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, កម្ពុជា – ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ – ការ៉េមួយ គឺជាកម្មវិធីប្រចាំឆ្នាំដ៏មានកិត្តិយស ដែលមានបំណងចីរភាពក្នុងការថែរក្សា និងផ្ដល់អំណាចដល់អ្នកសរសេរភាពយន្ដវ័យក្មេងនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដែលបានរៀបចំថ្ងៃបង្ហាញគម្រោង សម្រាប់កម្មវិធីផលិតភាពយន្ដខ្លីឆ្នាំ ២០២៥ នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា នៅឯរោងភាពយន្ត​ លេជេន អូឡាំព្យា។ សិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំដោយផលិតកម្ម Kongchak Pictures និង Anti-Archive បានបង្ហាញពីសិល្បៈច្នៃប្រឌិតរបស់សម្លេងថ្មីៗក្នុងវិស័យភាពយន្ដ ដោយផ្ដល់ឱកាសអភិវឌ្ឍដ៏មានតម្លៃ ការបណ្ដុះបណ្ដាលពីអ្នកជំនាញ និងវេទិកាដើម្បីបង្ហាញគម្រោងរបស់ពួកគេជូនជាផ្លូវការដល់អ្នកជំនាញក្នុងឧស្សាហកម្មនេះ។

កម្មវិធីលើកនេះទាក់ទាញការចូលរួមបានជាងពីរដងប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបង្ហាញពីការចាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំងក្នុងសហគមន៍សិល្បៈចំពោះអ្នកធ្វើភាពយន្ដវ័យក្មេង។ កម្មវិធីរយៈពេលមួយសប្តាហ៍នេះ បានបញ្ចប់ជាមួយថ្ងៃបង្ហាញគម្រោងដ៏គួរឱ្យរំភើប ដែលមានអ្នកចូលរួមបង្ហាញគម្រោងភាពយន្ដខ្លីរបស់ពួកគេចំពោះគណៈកម្មការកិត្តិយស និងទស្សនិកជនដែលចូលរួម។

មុនព្រឹត្តិការណ៍ចុងក្រោយ ក្រុមអ្នកចូលរួមក្នុងកម្មវិធី ការ៉េមួយ ឆ្នាំ ២០២៥ បានចូលរួមសិក្ខាសាលារយៈពេល ៦ ថ្ងៃ ដែលរចនាឡើងដើម្បីផ្ដល់ជំនាញសំខាន់ៗ និងចំណេះដឹងក្នុងវិស័យឧស្សាហកម្មនេះ សម្រាប់អ្នកធ្វើភាពយន្ដវ័យក្មេង។ នៅក្នុងកម្មវិធីពួកគេបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញ និងអ្នកផលិតភាពយន្ដឆ្នើមមួយចំនួន រួមមាន លោកឡូយ តែ លោក Daniel Mattes កញ្ញា មាស ស្រីលីន លោក Weijie Lai និងលោក Raymond Phathanavirangoon ។

នេះជាលើកដំបូងដែលកម្មវិធីការ៉េមួយ បានស្វាគមន៍គម្រោងដែលមកពីប្រទេសក្នុងតំបន់អាស៊ានចូលរួមក្នុងកម្មវិធី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការភ្ជាប់សហគមន៍សិល្បៈនៅទូទាំងតំបន់។ ពួកគេជឿថា ការលើកទឹកចិត្តឱ្យផលិតករវ័យក្មេងចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងគ្នា និងសហការគ្នាគឺមានសារៈសំខាន់ណាស់។ ការចូលរួមឆ្លងព្រំដែននេះ បានជួយពង្រីកទស្សនវិស័យរបស់អ្នកចូលរួម ដោយណែនាំពួកគេអំពីស្ថានភាព និងឱកាសនៃការផលិតភាពយន្តខ្នាតពិភពលោក។ តាមរយៈការថែរក្សាទំនាក់ទំនងទាំងនេះ ពួកគេសង្ឃឹមថានឹងបង្កើនសមត្ថភាព ដល់ផលិតករដែលមានទេពកោសល្យឱ្យមានគំនិតទូលាយ និងរួមចំណែកដល់ឧស្សាហកម្មភាពយន្តដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកដ៏រស់រវើក។

គណៈកម្មការវាយតម្លៃ ដែលមានលោកស្រី Lorna Tee កញ្ញា Danech San និងលោក Eric Tsang បានផ្ដល់មតិយោបល់ សួរសំណួរ និងការយកចិត្តទុកដាក់ក្នុងអំឡុងព្រឹត្តិការណ៍ ដើម្បីគាំទ្រដល់ការរីកចម្រើនផ្នែកសិល្បៈ និងវិជ្ជាជីវៈរបស់អ្នកចូលរួម។

អ្នកឈ្នះរង្វាន់៖ រង្វាន់ទី ១ ពីគណៈកម្មការវាយតម្លៃ ($2,000): Long Hair and A Washed Floral Skirt ដោយ Daphne និង Dimitri Hariastuti រង្វាន់ទី ២ ពីគណៈកម្មការវាយតម្លៃ ($1,500): Be Not Afraid ដោយ Zack Le និង Mai Xuan Yen Huynh រង្វាន់ទី ៣ ពីគណៈកម្មការវាយតម្លៃ ($1,000): The Wind Between Us ដោយ Seakleng Song និង Somalin Chheang រង្វាន់ចំណាំពិសេសពីគណៈកម្មការវាយតម្លៃ: Mata-Mata ដោយ Carlos Antonio Sison និង Franz Louie Domasian រង្វាន់ឧបត្ថម្ភពី Sony Cambodia: Paranoya ដោយ Hemkiry Song និង Aulissa Ty Seda ដោយ Jean-Baptiste Phou និង Deka Nine រង្វាន់ពី Legend Cinema ($750): Kouly Komnen ដោយ Jasonphearyuth Yon និង Colin Tie រង្វាន់ពី Major Cineplex ($750): Paranoya ដោយ Hemkiry Song និង Aulissa Ty រង្វាន់របស់ទស្សនិកជន ($500): Paranoya ដោយ Hemkiry Song និង Aulissa Ty រង្វាន់ Platform Busan Award: Paranoya ដោយ Hemkiry Song និង Aulissa Ty

កម្មវិធី ការ៉េមួយ ឆ្នាំ២០២៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គល និងអង្គការទាំងឡាយ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន។ សូមអរគុណជាពិសេសចំពោះឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ដែលតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ដែលតំណាងក្រសួងទេសចរណ៍ ចំពោះការគាំទ្រដ៏មានតម្លៃ និងការមានវត្តមានដ៏ខ្ពង់ខ្ពស់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភ និងដៃគូទាំងឡាយ រួមមាន នាយកដ្ឋានភាពយន្តកម្ពុជា, ស្ថានទូតបារាំងប្រចាំកម្ពុជា, វិទ្យាស្ថានបារាំង (L’Institut Français), Jakarta Film Week, Quezon City Film Commission, Asian Film Alliance Network, Platform Busan, Westec Media Limited, Major Cineplex, M Pictures, ទឹកសុទ្ធ Vital Premium Water, មីជាតិ, សាកលវិទ្យាល័យ Western, ST Market, Sony Cambodia, សណ្ឋាគារ Sarina Boutique, MyCam និងដៃគូទទួលបន្ទុករោងភាពយន្ត Legend Cinema ។ ការសហការ និងការគាំទ្ររបស់ពួកគេ គឺជាចំណែកសំខាន់ក្នុងការធ្វើឱ្យកម្មវិធី ការ៉េមួយ ឆ្នាំ២០២៥ ប្រព្រឹត្តទៅបានដោយជោគជ័យ៕

Ganzberg Karre Mouy 2025 Short Film Producer Program Celebrates Growing Regional Talent and Community Engagement

Phnom Penh, Cambodia – July 27, 2025 – Karre Mouy, an esteemed annual program dedicated to nurturing and empowering emerging filmmakers across Cambodia and the ASEAN region, held its 2025 Short Film Producer Program Pitching Day on Sunday, July 27th at Legend Cinema Olympia. The workshop and events organized by Kongchak Pictures and Anti-Archive showcased the creative talents of new voices in cinema, providing participants with invaluable development opportunities, mentorship, and a platform to pitch their projects to industry professionals.

This year’s edition attracted twice the attendance compared to the previous year, signaling growing enthusiasm and support within the creative community for young filmmakers. The week-long program culminated in a dynamic pitching day where participants presented their short film projects to a distinguished panel of judges and an engaged audience.

Before the final event, the Karre Mouy’s 2025 participants engaged in an intensive six-day workshop designed to equip emerging filmmakers with essential skills and industry knowledge. Throughout this immersive program, they received expert mentorship from acclaimed film producers and industry professionals Loy Te, Daniel Mattes, Sreylin Meas, Weijie Lai, and Raymond Phathanavirangoon. This hands-on guidance helped participants refine their projects and prepare them for the pitching day, fostering both creative and professional growth within a collaborative environment.

For the first time, Karre Mouy welcomed an ASEAN projects to the program, reflecting their commitment to bridging creative communities across the region. They believe that encouraging young filmmakers to connect and collaborate early in their careers is vital. This cross-border engagement widens participants’ perspectives, introducing them to the realities and opportunities of filmmaking on a global scale. By nurturing these connections, they hope to equip emerging talents with the open-mindedness and confidence needed to pursue international careers and contribute to a vibrant, interconnected film industry.

The panel of judges, composed of Lorna Tee, Danech San, and Eric Tsang, offered thoughtful and sensitive feedback and questions throughout the event, supporting the participants’ artistic growth and professionalism.

Award Winners: 1st Jury Prize ($2,000): Long Hair and A Washed Floral Skirt by Daphne and Dimitri Hariastuti 2nd Jury Prize ($1,500): Be Not Afraid by Zack Le & Mai Xuan Yen Huynh 3rd Jury Prize ($1,000): The Wind Between Us by Seakleng Song and Somalin Chheang Special Jury Mention: Mata-Mata by Carlos Antonio Sison and Franz Louie Domasian Sony Cambodia In-kind Award: Paranoya by Hemkiry Song and Aulissa Ty Seda by Jean-Baptiste Phou & Deka Nine Legend Cinema Award ($750): Kouly Komnen by Jasonphearyuth Yon & Colin Tie Major Cineplex Award ($750): Paranoya by Hemkiry Song and Aulissa Ty Audience Award ($500): Paranoya by Hemkiry Song and Aulissa Ty Platform Busan Award: Paranoya by Hemkiry Song and Aulissa Ty

They extend their deepest gratitude to the individuals and organizations who made this event possible. Special thanks go to His Excellency Ek Buntha, Under Secretary of State, representing the Ministry of Culture and Fine Arts, and His Excellency Pak Sokhom, Secretary of State, representing the Ministry of Tourism, for their invaluable support and presence.

Sincere appreciation is also offered to their sponsors and partners, including the Cambodia Cinema Department, the French Embassy of Cambodia, L’Institut Français, Jakarta Film Week, Quezon City Film Commission, Asian Film Alliance Network, Platform Busan, Westec Media Limited, Major Cineplex, M Pictures, Vital Premium Water, Mee Chiet, Western University, ST Market, Sony Cambodia, Sarina Boutique Hotel, MyCam, and the host partner Legend Cinema. Their collaboration and support were instrumental in delivering a successful Karre Mouy 2025.

អត្ថបទថ្មី