ទីក្រុងដ៏ធំ ទំនើប និង ស៊ីវិល័យ នៅអាមេរិក ប្រកាស កម្ចាត់សត្វកណ្តុរ ឱ្យអស់ ក្រោយអុកឡុកពេក

  • 2025-08-11 06:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងញូវយ៉ក កំពុងធ្វើសង្គ្រាម ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វកណ្តុរដែលមានស្ទើរគ្រប់ទីកន្លែងនៅតាមដងផ្លូវ និងរថភ្លើងក្រោមដី ដែលធ្វើឱ្យប្រជាជនមួយចំនួនភ័យខ្លាចក្នុងការអនុញ្ញាតឱ្យកូនៗរបស់ពួកគេដើរចេញទៅក្រៅ។

អាជ្ញាធរទីក្រុងដ៏ស៊ីវិល័យ របស់សហរដ្ឋអាមេរិកនេះ បានឈានហួសពីការប្រើឧស្ម័នដើម្បីសម្លាប់កណ្តុរនៅក្នុងរូង ហើយឥឡូវនេះកំពុងប្រើឧបករណ៍ផែនទី បំពាក់បច្ចេកវិទ្យាខ្ពស់ ដើម្បីព្យាយាមកាត់បន្ថយចំនួនសត្វកណ្តុរដោយការធ្វើឱ្យគេមិនអាចបន្តពូជបាន។

ទន្ទឹមនឹងការអន្តរាគមន៍គោលដៅ អាជ្ញាធរក៏កំពុងខិតខំអប់រំសាធារណជនអំពីតម្រូវការក្នុងការជៀសវាងទុកចោលសំណល់អាហារដែលជាប្រភពចិញ្ចឹម និងរក្សាចំនួនសត្វកណ្តុរ។ សម្រាប់ទីក្រុងធំមានប្រជាជនច្រើនដូចជាញូវយ៉ក ដែលមានប្រជាជន ៨.៥ លាននាក់ ប្រភពអាហារសម្រាប់សត្វកណ្តុរមានច្រើនសន្ធឹកសន្ធាប់ មិនថាជានៅលើចិញ្ចើមផ្លូវ ក្នុងធុងសំរាមដែលហៀរ ឬនៅក្នុងសួនសាធារណៈជាដើម។

គួរបញ្ជាក់ថា កណ្តុរត្រូវការអាហារត្រឹម ២៨ ក្រាម ប៉ុណ្ណោះ ក្នុងមួយថ្ងៃដើម្បីរស់ ហើយវាអាចមានកូនរហូតដល់ ១២ ក្បាល ក្នុងការកើតកូនម្តង។ រហូតមកដល់ពេលនេះ មានតែសង្កាត់ Chinatown នៅ Manhattan ដែលអាចគ្រប់គ្រងចំនួនកណ្តុរបាន៕

អត្ថបទ ៖ ហម ឆរ៉ា