សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំ ទទួលស្គាល់ដោយស្ថាប័ន CIS

  • 2026-04-20 03:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ ពោលគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្នុងការផ្ដល់នូវគុណភាពអប់រំ ដែលមានស្ដង់ដាខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។

សមិទ្ធផលនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលាក្នុងការរក្សាបាននូវគុណភាពអប់រំខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពសិស្ស និងការអភិវឌ្ឍសាលារៀនទាំងមូល ចាប់តាំងពីពេលទទួលបានការវាយតម្លៃទទួលស្គាល់របស់ CIS ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្តមកដល់បច្ចុប្បន្ន។

អត្ថប្រយោជន៍សំខាន់ៗ ដែលសិស្សផារ៉ាហ្គនទទួលបាន រួមមានកម្មវិធីសិក្សាខេមប្រ៊ីជ កម្មវិធីសិក្សាជាតិ និងសញ្ញាបត្រសមមូលដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ដែលកត្តាទាំងនេះជួយឱ្យប្អូនៗសិស្សានុសិស្សអាចជោគជ័យទៅបានទាំងក្នុង និងក្រៅប្រទេស ស្របតាមស្ដង់ដា CIS។

លោក Artur Tulepbekov នាយកគ្រប់គ្រងសាលាអន្តរជាតិផារ៉ាហ្គន បានគូសបញ្ជាក់ថា ៖ «អស់រយៈពេល១៦ឆ្នាំមកនេះ យើងពិតជាមានមោទនភាពចំពោះការរួមដំណើរជាមួយ CIS ក្នុងស្មារតីបន្តពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍមូលធនមនុស្ស»។

សាលាអន្តរជាតិផារ៉ាហ្គនពិតជាមានមោទនភាពចំពោះការទទួលបានការទទួលស្គាល់គុណភាពអប់រំសាជាថ្មីពីក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS។

សមិទ្ធផលនេះបានសបញ្ជាក់ពីការប្ដេជ្ញារបស់សាលាអស់រយៈពេល១៦ឆ្នាំមកនេះ ដើម្បីគុណភាពអប់រំប្រកបដោយគុណភាពខ្ពស់ និងភាពជោគជ័យរបស់សិស្ស។

ក្នុងនាមជាសាលាពីរភាសានៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការវាយតម្លៃទទួលស្គាល់នេះមុនគេ សាលាអន្តរជាតិផារ៉ាហ្គនបន្តអនុវត្តតាមស្ដង់ដាអប់រំលំដាប់ថ្នាក់អន្តរជាតិ តាមរយៈកម្មវិធីខេមប្រ៊ីជ និងកម្មវិធីពីរភាសា ជាមួយនឹងសញ្ញាបត្រសមមូល ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ពោលជាការរួមចំណែកបន្ថែមស្របតាមស្ដង់ដា CIS ដើម្បីជំរុញឱ្យប្អូនៗសិស្សានុសិស្សអាចជោគជ័យទៅបានទាំងនៅក្នុងប្រទេស និងនៅលើសកលលោក។

អត្ថបទថ្មី