សាកលវិទ្យាល័យអង់គ្លេស DE MONTFORT ចាប់ដៃគូជាមួយ ក្រុមហ៊ុន អូស៊ីអាយស៊ីដើម្បីពង្រីកឱកាសសិក្សាសម្រាប់និស្សិត

  • 2025-08-12 03:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ កោះពេជ្រ រាជធានីភ្នំពេញ – ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ De Montfort (DMU) Cambodia ដែលជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាផ្លូវការដោយអនុប្រធានប្រតិបត្តិ និងប្រធាននាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន អូស៊ីអាយស៊ី លោក អាំង អេងហ៊ុយ និងប្រធានប្រតិបត្តិ DMU Cambodia Sakina Zafar។

ក្រោមភាពជាដៃគូ និស្សិតរបស់ DMU Cambodia នឹងទទួលបានឱកាសការងារជាបុគ្គលិកហាត់ការ និងការបង្ហាញពីវិជ្ជាជីវៈនៅក្នុងបណ្តាញអាជីវកម្មចម្រុះរបស់ OCIC ដែលលាតសន្ធឹងលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអប់រំ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ និស្សិតអាចទទួលបានឱកាសទាំងនេះនៅ OCIC ដែលអនុញ្ញាតឱ្យនិសិ្សតទទួលបានបទពិសោធន៍ក្នុងវិស័យដែលភ្ជាប់ដោយផ្ទាល់ទៅនឹងមុខវិជ្ជាសិក្សារបស់ពួកគេ។ កិច្ចសហការនេះមានគោលបំណងបំពាក់ឱ្យសិស្សនូវជំនាញជាក់ស្តែង ការយល់ដឹងអំពីការងារ និងបណ្តាញវិជ្ជាជីវៈ ដើម្បីស្វែងរកផ្លូវអាជីពនាពេលអនាគត។

Sakina Zafar ប្រធានប្រតិបត្តិនៃ DMU Cambodia មានប្រសាសន៍ថា «យើងពិតជារំភើបក្នុងការសហការជាមួយ OCIC ដើម្បីបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់និសិ្សតរបស់យើង។ ភាពជាដៃគូនេះភ្ជាប់ការសិក្សាជាមួយបទពិសោធន៍ការងារជាក់ស្តែង ហើយយើងជឿជាក់ថាវានឹងពង្រឹងការត្រៀមខ្លួនរបស់និស្សិតរបស់យើងសម្រាប់ទីផ្សារការងារទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។»

DMU បានបើកទីតាំងនៅកម្ពុជារបស់ខ្លួននៅទីក្រុង កោះពេជ្រក្នុងឆ្នាំ ២០២៤ ដោយផ្តល់សញ្ញាបត្រទទួលស្គាល់ដោយចក្រភពអង់គ្លេសនៅទូទាំងមុខជំនាញជាច្រើនក្នុងថ្នាក់អនុបណ្ឌិត។ វត្តមានរបស់សាកលវិទ្យាល័យនេះបានបន្ថែមទៅលើមជ្ឈមណ្ឌលអប់រំដែលកំពុងរីកចម្រើននៃទីក្រុងកោះពេជ្រ ដែលជាកន្លែងសម្រាប់សាលាអន្តរជាតិ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញដូចជា DICHI Academy និង BSA School នៅ Connexion ។

លោក អាំង អេងហ៊ុយ ប្រធាននាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន OCIC មានប្រសាសន៍ថា «វត្តមានរបស់ DMU នៅកោះពេជ្រឆ្លុះបញ្ចាំងពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដោយនាំមកនូវការទទួលស្គាល់ជាអន្តរជាតិមកកម្ពុជា។ ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុន OCIC មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍទេពកោសល្យធនធានមនុស្សរបស់ប្រទេសកម្ពុជាឆ្ពោះទៅមុខ។»

ជាមួយនឹងស្ថាប័នដូចជា DMU Cambodia សាលាអន្តរជាតិកាណាដា ភ្នំពេញ (CIS) សាលាអន្តរជាតិបារាំង ភ្នំពេញ (EFI) និងសាលាដែលផ្តោតលើបច្ចេកវិទ្យានៅទីក្រុងកោះពេជ្រ តំបន់នេះកំពុងក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់វិស័យអប់រំនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ឱកាសសិក្សាចម្រុះសម្រាប់សិស្ស និស្សិតគ្រប់វ័យ។

  • BRITISH UNIVERSITY DMU PARTNERS WITH OCIC TO EXPAND STUDENT OPPORTUNITIES

  • BRITISH UNIVERSITY DE MONTFORT PARTNERS WITH OCIC TO GROW ACADEMIC OPPORTUNITIES FOR STUDENTS

  • UK’S UNIVERSITY DE MONTFORT CAMBODIA AND OCIC SIGN PARTNERSHIP TO SUPPORT STUDENT ACCESS AND INDUSTRY EXPOSURE