ជ្រោយចង្វារបេយ៍បានស្វាគមន៍អ្នក ចូលរួមច្រើនជាង ៥០០០ នាក់នៅក្នុងពិព័រណ៍វប្បធម៌ខ្មែរ-ចិន
- 2026-02-12 08:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រោយចង្វារបេយ៍បានស្វាគមន៍អ្នក ចូលរួមច្រើនជាង ៥០០០ នាក់នៅក្នុងពិព័រណ៍វប្បធម៌ខ្មែរ-ចិន
ចន្លោះមិនឃើញ
ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ រាជធានីភ្នំពេញ – ជ្រោយចង្វារបេយ៍បានស្វាគមន៍អ្នកចូលរួមជាង ៥០០០នាក់ ក្នុងរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលពិព័រណ៍វប្បធម៌ខ្មែរ-ចិន ដែលបានប្រារព្ធឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៦។
អបអរសាទរវប្បធម៌ និងប្រពៃណីខ្មែរ-ចិន
ពិព័រណ៍នេះ មានការសម្តែងអំពីវប្បធម៌ សកម្មភាពប្រពៃណី និងការកម្សាន្ត ដែលនាំមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍នានា ដើម្បីអបអរសាទកេរ្តិ័មរតករួមគ្នាក្នុងអំឡុងពេលអបអរសាទរបុណ្យចូលឆ្នាំចិន។
កម្មវិធីនៅថ្ងៃទី៨ ខែកុម្ភៈ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមសហព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា ភាព ហៀក រួមជាមួយភ្ញៀវកិត្តិយស និងតំណាងដែលបានអញ្ជើញ។ ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងក្រុមយុវជនរបស់សហព័ន្ធ ដែលដឹកនាំដោយឧកញ៉ា ដួង តិច។
ដោយមានការគាំទ្រពីដៃគូ រួមមាន ធនាគារ កាណាឌីយ៉ា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្រុមហ៊ុន អាយ អេស អាយ និងអ្នកចូលរួមផ្សេងៗទៀត ការពិព័រណ៍ប្រចាំឆ្នាំនេះនៅតែបន្តបម្រើជាវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់សហគមន៍។
ជ្រោយចង្វារបេយ៍ជាតំបន់ទីក្រុងដែលកំពុងរីកចម្រើន
គម្រោងជ្រោយចង្វារបេយ៍ ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គឺជាគម្រោងអភិវឌ្ឍចម្រុះមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយទន្លេសាប និងទន្លេមេគង្គ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាស្ពានជ្រោយចង្វារ និងស្ពានឫស្សីកែវ តភ្ជាប់តំបន់នេះទៅកាន់កណ្តាលទីក្រុងភ្នំពេញ និងផ្លូវជាតិលេខ6A ដែលគាំទ្រដល់កំណើនទីក្រុងរបស់ខ្លួន។
គម្រោងអភិវឌ្ឍនេះគឺជាតំបន់សហគមន៍លំនៅដ្ឋាន ស្ថាប័នរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំ រួមទាំងសាកលវិទ្យាល័យ ខេមតិច (CamTech) ដែលរួមចំណែកដល់តួនាទីរបស់គម្រោងនេះជាតំបន់សកម្ម និងជាតំបន់មួយដែលមានការអភិវឌ្ឍលឿនបំផុត។ ជ្រោយចង្វារបេយ៍ក៏បានពង្រីកការផ្តល់ជូនរបៀបរស់នៅរបស់ខ្លួនផងដែរ ជាមួយនឹងការបន្ថែមថ្មីៗដូចជា Little Caesars Pizza នៅ Sakura Avenue រួមជាមួយនឹងជម្រើសអាហារដ្ឋានដែលមានស្រាប់រួមមាន Starbucks, BonChon និងហាងលក់អាហារ និងភេសជ្ជៈផ្សេងទៀត។
តាមរយៈព្រឹត្តិការណ៍ដូចជាពិព័រណ៍វប្បធម៌ខ្មែរ-ចិន ជ្រោយចង្វារបេយ៍នៅតែបន្តជាតំបន់មួយដែលសហគមន៍ វប្បធម៌ និងការអភិវឌ្ឍទីក្រុងប្រសព្វគ្នា។ នៅពេលដែលតំបន់នេះរីកចម្រើន វានៅតែជាគោលដៅសម្រាប់ការជួបជុំសាធារណៈ ការប្រារព្ធពិធីវប្បធម៌ និងការរស់នៅប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីវិធីសាស្រ្តរយៈពេលវែងរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី ក្នុងការកសាងបរិស្ថានទីក្រុងដែលមានការរួមបញ្ចូល និងភ្ជាប់ទំនាក់ទំនងគ្នានៅក្នុងទីក្រុងភ្នំពេញ។