នាយ តាក់ស៊ី មិនសូវបារម្ភរឿងដេកពេទ្យដូចមុន
- 2014-12-10 19:20:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ តាក់ស៊ី មិនសូវបារម្ភរឿងដេកពេទ្យដូចមុន
ចន្លោះមិនឃើញ
សុខភាពរបស់នាយ តាក់ស៊ី កាន់តែប្រសើរឡើងហើយពីមួយថ្ងៃទៅមួយថ្ងៃរហូតតារាកំប្លែងរូបនេះលែងសូវខ្វល់រឿងចូលពេទ្យដូចមុនហើយ ព្រោះអាការៈជំងឺទឹកនោមផ្អែមហាក់មិនធ្វើទុក្ខបុកម្នេញរូបរាងកាយដូចពីមុនទៀតទេ។
នៅក្នុងឱកាសនៃទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ កាលពីល្ងាចមិញនេះ នាយប្រាប់យ៉ាងខ្លីមកកាន់Sabay ថា៖ “ឥឡូវជាហើយខ្ញុំ លែងអីទៀតហើយ សុខភាពក៏ល្អ មិនដូចមុនទេ"។ ម្យ៉ាងទៀត នាយក៏កំពុងកាក់កបសម្រាប់រដូវកាលការកាត់សក់ផងដែរ។
នាយបន្តថា ពីមុនសុខភាពរបស់នាយមិនសូវល្អទេ និងរស់នៅក្នុងការប្រុងប្រយ័ត្នជានិច្ច តែនៅតែមានបញ្ហាកើតឡើងដដែល។ នាយត្រូវចូលមន្ទីរសង្គ្រោះបន្ទាន់ ប្រសិនបើមានការធ្វេសប្រហែសតែបន្តិច បើទោះបីជាការលេបថ្នាំទប់ទល់ជំងឺទឹកនោមផ្អែមធ្វើឡើងជាប្រចាំថ្ងៃយ៉ាងណាក្ដី។ ចំណែកគ្រួសារ ត្រូវចំណាយលុយស្ទើរខ្សោះខ្លួន ដើម្បីព្យាបាលទប់ទល់។
ទោះបីជាយ៉ាងណា នៅក្នុងជំនួបកាលពីល្ងាចមិញនេះ នាយមានស្ថានភាពល្អប្រសើរជាងពីមុន ដោយដឹកដៃភរិយាឡើងទទួលគ្រឿងឥស្សរិយយសមុន្នីសោភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ផ្ដល់ពីអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយសិល្បករផ្សេងទៀត៕
អត្ថបទ៖ សំ ជំនាញ