សុខ សុធន ឈ្នះ​ពាន "តួរង​ល្អ​បំផុត" ​​ពី​​​មហោស្រព​​ភាព​យន្ត​អន្តរជាតិ​​​​អាស៊ាន​​ ​​តំណាង​ឲ្យ​កម្ពុជា​

  • 2015-04-12 17:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ឆ្នើម​កម្ពុជា​ម្នាក់​ ​ក្នុង​រឿង ​​​​"ដុំ​ហ្វីល​ចុងក្រោយ ឬ The Last Reel” ​លោក​ ​សុខ សុធន ​ឈ្នះ​​ពាន​រង្វាន់ "តួរង​ល្អ​បំផុត" ​ពី​កម្មវិធី​មហោស្រព​ភាពយន្ត​ASEAN International Film Festival ​​& Awardsដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ ​បន្ទាប់​ពី​ខ្សែ​ភាពយន្ត​​​ចំនួន​ពីរ​រឿង​តំណាង​ឲ្យ​កម្ពុជា ​​"ដុំ​ហ្វីល​ចុងក្រោយ ឬ The Last Reel” ​និង​រឿង ​​“វិថី​ដែល​ត្រូវ​ដើរ" ​មិន​អាច​ដណ្ដើម​ពាន​រង្វាន់​ណាមួយ​ ​​ពី​មហោស្រព​ភាពយន្ត​​លំដាប់​អាស៊ាន​នេះ។

 

ងាក​មក​ជួប​ជាមួយ​​​តួឯក​ស្រី​ក្នុង​រឿង “ដុំ​ហ្វីល​ចុង​ក្រោយ” ឬ “The Last Reel” ដាណែត ​​​ក៏​បាន​ឲ្យ​ដឹង​ថា ​ “សម្រាប់​ខ្ញុំ គឺ​សប្បាយ​ចិត្ត ពេល​ដែល​ដឹង​ថា​មាន​ភាពយន្ត​ខ្មែរ​យើង​ពីរ​រឿង​បាន​ចូល​រួម​មហោស្រព​នេះ អីចឹង​ហើយ​ធ្វើ​ឲ្យ​គេ​ស្គាល់​ប្រទេស​ខ្មែរ និង​ដឹង​ពី​ភាពយន្ត​យើង​ច្រើន”។

 

អាន៖ ​"The Last Reel”​ ឈ្នះ​​ពាន​ពី​ជប៉ុន

 

តំណាង​លោក សុខ សុធន​ជាមួយ​ពាន "តួរង​ល្អ​បំផុត"ក្នុង​រឿង "ដុំហ្វីលចុងក្រោយ"

វត្តមាន ​ឈិន ឡុង ​​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​ASEAN International Film Festival ​​& Awards

 

អ្នក​ស្រី ​សុទ្ធោ គុល្លិការ ​អ្នក​ដឹក​នាំ​រឿង “The Last Reel” ថ្លែង​ថា ឱកាស​នេះ គឺ​ជា​មុខ​មាត់​របស់​ភាពយន្ត​អ្នក​ស្រី​ផង និង​មុខមាត់​ខ្មែរ​ទាំង​មូល។ ក្រៅ​ពី​មោទនភាព​ អ្នក​ស្រី​សង្ឃឹម​ថា ភាពយន្ត​របស់​អ្នក​ស្រី នឹង​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​នោះ “The Last Reel” ធ្លាប់​ឆ្លង​មហោស្រព​ភាពយន្ត​ច្រើន​មក​ហើយ ដូច​ជា​មហោស្រព​ជប៉ុន សិង្ហបុរី អង់គ្លេស និង​ត្រៀម​ទៅ​អាមេរិក​ទៀត។

 

អ្នក​ស្រី Kulikar Sotho អ្នក​ដឹក​នាំ​រឿង “ដុំ​ហ្វីល​ចុង​ក្រោយ”

 

សមិទ្ធផល​របស់ ​ខ្សែភាពយន្ត​​ខ្មែរ​រឿង “The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” ​របស់ អ្នកស្រី សុទ្ធោ គុល្លិការ ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ទទួល​បាន​ផ្លែផ្កា​ពី​មហោស្រព​អន្តរជាតិ។ ​ជាក់​ស្ដែង​កាល​ពី ​ចុង​ខែ តុលា ឆ្នាំ ២០១៤​ ​កន្លង​ទៅ​ ​ខ្សែ​ភាព​យន្ត​ខ្សែ​មួយ​នេះ​ ​បាន​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​ភាពយន្ត​ពី​​​ក្រុង តូក្យូ​​ របស់​ជប៉ុន ​រួច​មក​ហើយ។ ​

 

មហោស្រព​ភាពយន្ត​ASEAN International Film Festival ​​​នៅ​ម៉ាឡេស៊ី នេះ​ចប់​សព្វ​គ្រប់​កាល​ពី​ថ្ងៃ​ទី ១១ មេសា ម្សិល​មិញ (១-១១ មេសា) ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​​ភាពយន្ត​ល្បីៗ​លំដាប់​អន្តរជាតិ ដូច​ជា​ ឈិន ឡុង ​តារា​មក​ពី​បូលីវូដ ​ហូលីវូដ ​និង​បណ្ដា​ប្រទេស​អាស៊ាន​ទៀត។

 

វីដេអូ​Trailer ​របស់​ "ដុំហ្វីលចុងក្រោយ"៖

 

 

មាន​ពាក្យ​ពេចន៍​អ្វី​ទៅ​កាន់​ លោក សុធន ​ទេ?

 

ដោយ៖ ខ្លាឃ្មុំតូច រូបថត៖ ទូរសព្ទដៃ​​

អត្ថបទពេញនិយម
អត្ថបទថ្មី