បញ្ចប់ពានរង្វាន់បាល់ទាត់កម្រិតយុវជនជាង ៣៣ ក្រុមនៅខណ្ឌដង្កោ
- 2015-04-29 17:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ចប់ពានរង្វាន់បាល់ទាត់កម្រិតយុវជនជាង ៣៣ ក្រុមនៅខណ្ឌដង្កោ
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទាត់កម្រិតយុវជន ដែលមានក្រុមចូលរួមចំនួន ៣៣ ក្រុមចែកជា ៣ កម្រិតអាយុ រៀបចំឡើងដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតរបស់ខ្លួនហើយ កាលពីពេលថ្មីៗ នេះ។
ក្រុមជយលាភីទទួលរង្វាន់
យោងតាមទិន្នន័យមកពីគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍នេះបានរៀបចំឡើងជាងមួយខែមកហើយ ដោយជាលទ្ធផលមាន៖
ឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គ្រោងរៀបចំការប្រកួតកីឡាបាល់ទាត់ទម្រង់បែបនេះឱ្យបានគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមនៅខណ្ឌដង្កោមុនសិនប៉ុណ្ណោះ។ កាលជាមេបញ្ជាការខេត្តបន្ទាយមានជ័យ លោកធ្លាប់សហការជាមួយសហព័ន្ធកីឡាបាល់ទាត់បង្កើតវគ្គសិក្សាទាំងកម្រិតគ្រូបាល់ទាត់ វគ្គអាជ្ញាកណ្ដាល និង ការប្រកួតនានាជាច្រើនផងដែរ។
ក្នុងពិធីបិទការប្រកួតពានរង្វាន់នេះដែលរៀបចំឡើងនៅបរិវេណអនុវិទ្យាល័យហ៊ុនសែនព្រៃវែង ដែលមានទីតាំងក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី ២៧ ខែ មេសា កន្លងទៅ លោក រ័ត្ន ស៊្រាង បានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានពានជយលាភី១ ទង់ចំណាត់ថ្នាក់ ១ ថវិកា ១ លានរៀល និង បាល់ ៥គ្រាប់ ហើយក្រុមលេខ ២ បានទង់ចំណាត់ថ្នាក់១ ថវិកា ៧០ ម៉ឺនរៀល និងបាល់ ៥ គ្រាប់ និង ក្រុមលេខ៣ ទទួលបានទង់ចំណាត់ថ្នាក់១ ថវិកា ៥០ ម៉ឺនរៀល និង បាល់ ៥ គ្រាប់៕
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ សុះ រូហ៉្សាលី