Kim Hyun Joong ​ធ្លាប់​​​​​ឲ្យ​​​លុយ​អតីត​មិត្ត​ស្រី​ដើម្បី​បញ្ចប់​រឿង​រលូត​កូន​

  • 2015-05-12 23:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​យើង​តភាគ​រឿង​​ Kim Hyun Joong​ ​​វាយ​ធ្វើ​បាន​មិត្ត​ស្រី​រហូត​ដល់​រលូត​កូន។ ពេល​នេះ​មេធាវី​​ទាំង​សង​ខាង​បាន​ចេញ​មក​ការពារ​កូន​ក្ដី របស់​ពួក​គេ​រៀងៗ​​ខ្លួន​ហើយ។​​

 

បើ​តាម​សេចក្ដី​រាយការណ៍​​មួយ​​​ចេញ​ផ្សាយ​​ថា ​Kim Hyun Joong ​​កំពុង​តែ​ធ្វើ​ការ​តវ៉ា​ដោយ​គាត់​បាន​សង​ជំងឺ​ចិត្ត​ទៅ​អតីត​មិត្ត​ស្រី​ចំនួន​៦០០លានវ៉ុន ​​(ប្រហែល​ ៥៤៦ ០០០ដុល្លារ​) រួច​រាល់​ហើយ ​​​​​​បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​នាង​រលូត​ប៉ុន្តែ​ភាគី​ខាង​ស្រី​បាន​បដិសេធ​ថា​មិន​បាន​ទទួល។

 
 

មេធាវី​របស់​តារា​ប្រុស​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ចេញ​មក​អះអាង​ថា៖​​ "ការ​រលូត​កូន​របស់​ ​Choi កាល​ពី​ឆ្នាំ​មុន​គឺ​​បាន​ដោះ​ស្រាយ​គ្នា​ចប់​រួច​រាល់​អស់​ហើយ​ដោយ​នាង​ព្រម​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​​ចំនួន​៦០០​លាន​​វ៉ុន ​ដែល​ជា​ការ​ចរចា​​លក្ខណៈ​ឯក​ជន។​​ Kimព្រម​ឲ្យ​លុយ​ទៅ​នាង​ដោយ​សារ​​ការ​​គំរាម​​​ថា​ នាង​នឹង​លាត​ត្រដាង​រឿង​អាស្រូវ​​​​បាត់​បង់​កូន​នៅ​ក្នុង​ផ្ទៃ​នេះ​​​​​ទៅ​កាន់​សារ​ព័ត៌មាន។ ​​ដោយសារ​​​ព្រួយ​អារម្មណ៍​​​ចំពោះ​រឿង​នេះ​ Kim ​បាន​ប្រគល់​លុយ​ឲ្យ​ទៅ​មិត្ត​ស្រី​តែម្ដង​ដើម្បី​បញ្ចប់​រឿង។ ទោះ​ជា​យ៉ាងណា​ក្ដី​ប្រសិន​ជា​ការ​ប្ដឹង​ទាម​ទារ​អំពី​ការ​រលូត​កូន​​របស់​​នាង​ជា​ការ​កុហក​ពួក​យើង​នឹង​ធ្វើ​ការ​តាម​ច្បាប់​ដើម្បី​ប្ដឹង​សង​វិញ"។

 

ងាក​មក​ខាង​មេធាវី​របស់ Choiវិញ​គឺ​បាន​ច្រាន​ចោល​សម្ដី​ខាង​លើ​ថា​ពួក​គេ​មិន​បាន​ទទួល​ប្រាក់​សង​ជំងឺ​​៦០០​លាន​វ៉ុន​ចំពោះ​ការ​ធ្វើ​ឲ្យ​កូន​ក្ដី​រលូត​កូន​ទេ ​​​​ប៉ុន្តែ​ជា​​​សំណងជំងឺ​ចិត្ត​​​​ចំពោះ​ការ​វាយ​​ធ្វើ​បាប​​​​​​​ និង​បង្ក​​​របួស​ស្នាម​​​​ម្ដង​​ជា​ពីរ​ដង​មក​លើ​កូនក្តី​ខ្លួន​ប៉ុណ្ណោះ។ មេធាវី​បាន​​បន្ថែម​ទៀត​ថា៖ "នៅ​ពេល​នោះ ​Choi​ មិន​បាន​ប្រាប់​រឿង​រលូត​កូន​របស់​នាង​ទៅ​នរណា​ទេ"។

 

បន្ទាប់​ពី​រលូត​កូន​នោះ​មក​ នាង​មាន​កូន​ម្ដង​ទៀត ​ហើយ​នឹង​គ្រប់​ខែ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ​ខណៈ​ដែល​ Kim Hyun Joong ​ចូល​បម្រើ​កាតព្វកិច្ច​យោធា​នៅ​ថ្ងៃ​នេះ​​តែ​ម្ដង។ ​ចាំ​មើល​ភាគ​បន្ត​ថា ​នរណា​ខុស​ នរណា​ត្រូវ​ក្នុង​រឿង​នេះ៕

 

អាន៖ ​សារ​ឆ្លើយ​ឆ្លង​បង្ហាញ​ថា ​​​​​Kim Hyun Joong ​​​​វាយ​មិត្តស្រី​ទាល់​តែ​រលូត​កូន​​

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ allkpop​​​​​​ ​​​​​​

អត្ថបទថ្មី