Lenovo ​ប្រកាស​គំរូ Smartphone បំពាក់ Projector ដំបូង​គេ​ក្នុង​លោក​

  • 2015-05-28 22:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lenovo បាន​ប្រកាស​គំរូ​ Smartphone បំពាក់​ដោយ​ Projector ដំបូង​គេ​ក្នុង​លោក​ឈ្មោះ Lenovo Smart Cast​ ក្នុង​សន្និសីទ​ Lenovo Tech World កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

 

 

ទូរសព្ទ​ទំនើប​មួយ​នេះ​​អាច​បញ្ចាំង​រូបភាព ក៏​ដូចជា​ Virtual Keyboard និង​ហ្គេម​ផ្សេង​ៗ​ ទៅ​លើ​ផ្ទៃ​តុ​ឬ​ជញ្ជាំង​​បាន​យ៉ាង​អស្ចារ្យ ប្រៀប​ដូច​ជា​បច្ចេកវិទ្យា Virtual Reality ​បំពាក់​លើ​​វ៉ែន​ពាក់​ Oculus Rift អ៊ីចឹង​ដែរ។

 

Projector នៅ​ផ្នែក​​ខាង​លើ​នៃ​ទូរសព្ទ​នេះ អាច​បង្វិល​បាន​ រី​ឯ​សន្ទះ​គ្រប​​​កាមេរ៉ា​អាច​បើក​បាន​​ ដើម្បី​ធ្វើ​ជា​ជើង​ទម្រ ក្នុង​ករណី​ដែល​អ្នក​ចង់​ប្រើ​ប្រាស់ Virtual Keyboard ឬ លេង​ហ្គេម​លើ​ផ្ទៃ​តុ​ ដោយ​ការ​​ដាក់​ឱ្យ​ទូរសព្ទ​បញ្ឈរ។

 

 

 

សម្រាប់​ព័ត៌មាន​​លម្អិត​ផ្សេង​ទៀត​ទាក់ទង​នឹង​តម្លៃ​និង​កាល​បរិច្ឆេទ​ដាក់​លក់​ ក្រុមហ៊ុន Lenovo ​ពុំ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ Sabay នឹង​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​អំពី​គំរូ​ Smartphone បំពាក់​ Projector មួយ​​​នេះ៕ ​

 

 

 

 

 

 

 

អាន៖ Lenovo ដាក់​លក់​​ Smartphone ថ្មី​​តម្លៃ​ធូរ​ថ្លៃ​ ​នរណា​​ចង់​​បាន​​ខ្លះ​?

 

ប្រែ​​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ pocket-lint

អត្ថបទពេញនិយម