Nokia ​​​ថា​នឹង​​​ហក់​ចូល​ទីផ្សារ​​​​​ទូរសព្ទ​ផ្ទាល់​ខ្លួន​វិញ​នៅ​ឆ្នាំក្រោយ

  • 2015-06-19 16:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Nokia ​បាន​សម្រេច​ចិត្ត​​​​​​​​​ថា​ខ្លួន​នឹង​​ត្រលប់​ចូល​ក្នុង​ទីផ្សារ​ផលិត​ទូរសព្ទ​របស់​ខ្លួន​វិញ​ភ្លាមៗ​  ​​​​បន្ទាប់​ពី​កិច្ចសន្យា​របស់​ខ្លួន​​​​​ជា​មួយ​​ក្រុមហ៊ុន​ Microsoft ​បញ្ចប់​​នៅ​ឆ្នាំ​ ២០១៦។

 

 

​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​សារព័ត៌មាន​របស់​អាល្លឺម៉ង់​​ Manager Magazin នាយក​ប្រតិបត្តិ​របស់ Nokia ​​លោក​ Rajeev Suri ​បាន​បញ្ជាក់​ថា​​ Nokia ​នឹង​វិល​ត្រលប់​មក​ធ្វើ​ការ​​​រចនា​ និង ​ដាក់​អាជ្ញាប័ណ្ណ​​ផ្ទាល់​​លើ​​ទូរសព្ទ​​របស់​​​​ខ្លួន​វិញ។

 

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​របស់​ប្រទេស​ហ្វាំងឡង់​មួយ​នេះ​​​បាន​លក់​ឈ្មោះ​ Brand ទូរសព្ទ​​​របស់​ខ្លួន​ទៅ​ឲ្យ​​ក្រុមហ៊ុន​ Microsoft ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​ខ្លួន​បាន​​បរាជ័យ​​ក្នុង​ការ​​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​​ Apple និង Samsung។

 

​បើ​ទោះ​បី​ជា Nokia ​​បាន​​អះអាង​ដូច​នេះ​ក្ដី​​​​ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូត​ដល់​​កិច្ចសន្យា​​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​ក្រុមហ៊ុន​ Microsoft ​នៅ​ត្រីមាស​ទី​៤​ឆ្នាំ ២០១៦ សិន៕

 

អាន​បន្ត៖ Nokia N1 ឈាន​ជើង​ដល់​ចិន​ហើយ​តើ!

 

ប្រែ​សម្រួល​៖ សំនៀង ប្រភព៖ Techrada