លាហើយ​ទន្លេ​បាទី ពេល​នេះ​ MCL 2015 មក​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​​វិញ​ហើយ

  • 2015-08-10 23:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​​បាល់ទាត់​​ស្មៅ​សប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្ដើម​បើក​​ឱ្យ​ក្រុម​ជា​សមាជិក​ក្នុង​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015) ចូល​ហ្វឹកហាត់​​ជា​បណ្ដើៗ ហើយ​ក្រោយ​ជួសជុល​រួចរាល់។

 

 

កម្មវិធី​ហ្វឹកហាត់​របស់​ក្រុម​ក្នុង​ពាន MCL លើ​ទីលាន​ពហុ​កីឡដ្ឋានជាតិ

 

យោង​តាម​កម្មវិធី​ប្រកួត​ដែល​​ផ្ដល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) គិត​ចាប់​ពី​សប្ដាហ៍​ទី១៣ ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ២០១៥ តទៅ​ការ​ប្រកួត​ឈប់​ប្រើប្រាស់​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ ក្នុង​ខេត្ត​តាកែវ ដូច​ជើង​ទី១ ទៀត​ហើយ ដោយ​ប្រកួត​ទាំង​អស់​ត្រូវ​​ធ្វើ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ម្ដង។ មូលហេតុ​នៃ​ការ​ប្ដូរ​នេះ​ព្រោះ​​ការដ្ឋាន​​ចាក់​បេតុង​​​ទីលាន​រត់​ប្រណាំង​​ជុំ​វិញ​ទីលាន​ប្រកួត​​ក្នុង​ពហុ​កីឡដ្ឋាន​ទើប​តែ​​​កសាងរួច​រាល់​កាល​ពី​ពេល​ថ្មីៗ។  

សម្រាប់​ការ​ប្រកួត​នៅ​សប្ដាហ៍​ទី ១៣ នេះ​​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ណាហ្គាវើល ត្រូវ​ជួប​​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញក្រោន វេលា​ម៉ោង ៣:៣០ នាទី​រសៀល ថ្ងៃ​ទី ១២ សីហា ខណៈ​ប្រកួត​បន្ទាប់​ក្រុម​អាស៊ីអឺរ៉ុប ប្រកួត​ជាមួយ​ក្រុម​ខេត្ត​ស្វាយរៀង នៅ​ម៉ោង ៦ ល្ងាច។ លើ​ទីលាន​ស្មៅ​សិប្បនិមិត្ត​នេះ​​ក៏​មាន ២ ប្រកួត​ទៀត​​​ដែរ​មុន​​បញ្ចប់​សប្ដាហ៍​ទី១៣ ​នៅ​ថ្ងៃ​ទី ១៣ ខែ សីហា គឺ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជួប ក្រុម​ក្រសួងការពារជាតិ ម៉ោង ៣:៣០ នាទី​និង ក្រុម​គីរីវង់សុខសែនជ័យ ប៉ះ​វេស្ទើនភ្នំពេញ នៅ​ម៉ោង ៦ ល្ងាច៕

 

ចំពោះ​កម្មវិធី​ប្រកួត​​ជើង​ទី២ នៃ​ពាន​រង្វាន់ MCL 2015 សូម​ ចុច​អាននៅទីនេះ...

 

 

ពហុកីឡដ្ឋានជាតិ

 
 

ទីលាន​ទន្លេបាទី

  អត្ថបទ៖ ម៉ឺន រស្មី
អត្ថបទពេញនិយម