តារា​ម៉ូដែល សោម ស្រីនាថ វិវត្តន៍​ខ្លួន​មក​ជា​ពិធី​ការិនី​

  • 2015-09-25 19:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិថី​សិល្បៈ​បច្ចុប្បន្ន​តារា​ៗ​ជាច្រើន​មិន​ថា​ស្រី ឬ​ប្រុស​ទេ ​តែងតែ​មាន​ជំនាញ​ពីរ​បី​ក្នុង​ពេល​តែ​មួយ។ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ដទៃ​ តារា​ស្រី​សម្បុរ​ស្រអែម​កញ្ញា សោម ស្រីនាថ ឥឡូវ​ក៏​បាន​វិវត្តន៍​ខ្លួន​មក​ជា​ពិធី​ការិនី​នឹង​គេ​​ហើយ​ដែរ។

 

តារា​ម៉ូដែល​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា "ចា៎...​បង ខ្ញុំ​​ពិតជា​ទើប​ទទួល​បាន​ការងារ​ជា​ពិធី​ការិនី​មួយ​បន្ថែម​ទៀត។ ដោយ​កម្មវិធី​នោះ ​គឺ​និយាយ​ពី​ស្ត្រី សម្រស់ សុខភាព​ និង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​ទៀត ហើយ​ខ្ញុំ​​បាន​ធ្វើការ​នេះ​ជាង​បី ខែ​ហើយ​ដែរ។”

 

 

កញ្ញា​បាន​រៀបរាប់​បន្ថែម​ថា​ ការ​វិវត្តខ្លួន​មក​ជា​ពិធី​ការិនី​នេះ​ពី​ដំបូង​គឺ​មាន​ការ​លំបាក​មែនទែន​សម្រាប់​នាង តែ​ឥឡូវ​វា​មិន​មាន​អ្វី​ជា​បញ្ហា​ទៀត​ទេ ព្រោះ​បាន​អ្នក​រៀបចំ​កម្មវិធី និង​រៀមច្បង​ជំនាន់​មុន​ដូចជា​កញ្ញា ដួង ហ្សូរីដា ជា​ដើម ជួយ​ណែនាំ​បង្ហាត់​បង្ហាញ​បន្ថែម។

 

"តែ​សម្រាប់​អាជីព​ជា​តារា​សម្ដែង និង​ចម្រៀង ឬ​បង្ហាញ​ម៉ូដ​អី​ហ្នឹង​ក៏​ខ្ញុំ​មិន​បោះបង់​ដែរ មានតែ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ទីផ្សារ​សិល្បៈ​នៅ​ពេល​ខាង​មុខ។" ស្រីនាថ បន្ថែម។

 

 

ងាក​មក​ការសិក្សា​វិញ តារា​ចម្រៀង​ក្នុង​ក្រុម​ជាមួយ​កញ្ញា ដួង ហ្សូរីម៉ា រូប​នេះ​ គឺជា​និស្សិត​ផ្នែក​ដេគ័រ​ឆ្នាំ​ទី ២ នៅ​សាកលវិទ្យាល័យ​ស៊ីតិច ហើយ​នាង​បាន​បញ្ជាក់​ថា "តាមពិត​ត្រូវ​បញ្ចប់​យូរ​ហើយ តែ​មកពី​មមាញឹក​នឹង​ការងារ​សិល្បៈ​ទើប​ខកខាន​មួយ​រយៈ"។ ទោះ​យ៉ាង​ណា តារា​វ័យ ២៣ ឆ្នាំ ខាងលើ​បញ្ជាក់​គោលជំហរ​ថា​មិន​បោះបង់​ការសិក្សា​ចោល​ដាច់ខាត គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​បញ្ចប់​បរិញ្ញាបត្រ​នេះ​ឲ្យ​ទាល់តែ​បាន៕

 

 

 

អត្ថបទ៖ទ្រី រ៉ាវី