អាសូរ! កីឡដ្ឋានខេត្តពោធិ៍សាត់រងការខូចខាតយ៉ាងដំណំ ព្រោះការតាំងពិព័រណ៍
- 2015-10-09 15:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរ! កីឡដ្ឋានខេត្តពោធិ៍សាត់រងការខូចខាតយ៉ាងដំណំ ព្រោះការតាំងពិព័រណ៍
ចន្លោះមិនឃើញ
ទីលានបាល់ទាត់នៃកីឡដ្ឋានខេត្តពោធិ៍បានទទួលរងការខូចខាតយ៉ាងដំណំ ដោយសារការរៀបចំពិធីតាំងពិព័រណ៍ខ្មែរ-ថៃកាលពីប៉ុន្មានថ្ងៃមុន។ ដោយសារកាមិនពេញចំពោះសកម្មភាពធ្វើឲ្យខួចខាតកីឡដ្ឋានខេត្តមួយនេះ អ្នកស្រលាញ់បាល់ទាត់បានបង្ហោះរូបទាំងនេះឲ្យមហាជនបានឃើញ។ កីឡដ្ឋានប្រចាំខេត្តនីមួយៗជាកន្លែងដ៏សំខាន់សម្រាប់រៀបចំការប្រកួតថ្នាក់ខេត្តដើម្បីស្វែងរកជយលាភីតំណាងក្រុមមកចូលរួមការប្រកួតថ្នាក់ជាតិ។ ចុះបើទីលានរង់ការខួចខាតបែបនេះ សកម្មភាពការប្រកួតនានាអាចរៀបចំធ្វើឡើងយ៉ាងម៉េចកើត?
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងរៀបចំជួសជុលកីឡដ្ឋានតាមបណ្តាខេត្ត និងទីលានតាមវិទ្យាល័យសំខាន់ៗមួយចំនួនសម្រាប់បណ្តុះបណ្តាលកីឡាករ កីឡាការិនីសម្រាប់ត្រៀមខ្លួនដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ Heng Veasna