រំលឹក! ឃឹម បូរី ជាខ្សែប្រយុទ្ធខ្មែរដំបូងលេងនៅលីកថៃ មួយខែ៣ពាន់ដុល្លារ
- 2015-10-20 22:30:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹក! ឃឹម បូរី ជាខ្សែប្រយុទ្ធខ្មែរដំបូងលេងនៅលីកថៃ មួយខែ៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ឃឹម បូរីជាជាខ្សែប្រយុទ្ធខ្មែរដំបូងគេបង្អស់ដែលបានទៅប្រកបអាជីពនៅក្លិបដែលលេងក្នុងលីកបាល់ទាត់កំពូល របស់ថៃ (Thai Premier League) នាយុគសម័យបាល់ទាត់ទំនើបនេះ និងទទួលបានប្រាក់កម្រៃប្រហែលជា៣ពាន់ដុល្លារអាមេរិកក្នុងមួយខែ។
ឃឹម បូរីបានទៅលេងឲ្យក្លិប Sisaket FC ក្នុងឆ្នាំ២០១០-២០១១ជាលក្ខណៈខ្ចីជើង។ សម្រាប់ការបង្ហាញខ្លួននៅក្លិបថៃមួយនេះបានធ្វើឲ្យឃឹម បូរីបានក្លាយជាកីឡាករកម្ពុជាទីមួយលេងនៅលីកបាល់ទាត់កំពូលថៃក្នុងសម័យកាលបាល់ទាត់សម័យទំនើប។ នៅទីនោះ ឃឹម បូរី បានបង្ហាញខ្លួននៅលើទីលានបានប្រហែល៨ទៅ៩ប្រកួត។
ការភាសាទំនាក់ទំនងវិញគឺប្រើភាសាអង់គ្លេស ព្រោះគ្រូជាជនជាតិអង់គ្លេស។ ចំពោះទំនាក់ទំនងជាមួយកីឡាករ ឬ អ្នកគាំទ្រថៃ មានការជួយបកប្រែពីកីឡាករខ្មែរសុរិន្ទ២នាក់។ ចំណែកឯប្រាក់បៀវត្សរ៍វិញបានប្រហែលជា១សែនបាត ក្នុងមួយខែ(ប្រហែលជិត៣ពាន់ដុល្លារអាមេរិក)។ ប្រសិនបើក្រុមប្រកួតឈ្នះ នោះក្លិបនឹងមានប្រាក់លើកទឹកចិត្តផ្សេងទៀត។
នៅពេលនោះ ឃឹម បូរី ទៅលេងបាល់នៅប្រទេសថៃ ចំពេល កម្ពុជាជាមួយថៃ មានជម្លោះព្រំដែនរវាងគ្នានឹងគ្នា។ ប៉ុន្តែផ្ទុយពីនយោបាយរវាងប្រទេសនឹងប្រទេស ឃឹម បូរី នៅតែទទួលបានការគាំទ្រ ស្រលាញ់ ចូលចិត្ត ពីសំណាក់អ្នកគាំទ្រនៅ Sisaket ដដែលមិនមានការរើសអើងនោះទេ។ ពេលខ្លះទៅ ឃឹម បូរី ចេញទៅញាំអាហារខាងក្រៅ អ្នកលក់មិនគិតប្រាក់ថែមទៀតផង ព្រោះដឹងថា គេជាកីឡាករ របស់ក្រុមប្រចាំខេត្ត។
តាមពិតទៅសម័យកាលបាល់ទាត់ទំនើបនេះ ក៏មានកីឡាករកម្ពុជាជាច្រើនបានទៅប្រកបអាជីពនៅប្រទេសថៃ ប៉ុន្តែលេងឲ្យក្រុមស្ថិតនៅក្របខណ្ឌបាល់ទាត់មិនមែនលីកកំពូលថៃ។ ទោះយ៉ាងណាកាលសម័យលោក ប៉ែន ផាតក៏មានកីឡាករកម្ពុជាលេងនៅលីកបាល់ទាត់កំពូលថៃដែរ៕
ប្រែសម្រួល៖ ស្រី សុវណ្ណដារ៉ា