កៅអី​ពហុកីឡដ្ឋាន​ជាតិ​ដាក់​លេខ​​​យ៉ាង​ស្អាត​ត្រៀម​ទទួល​ជប៉ុន​

  • 2015-11-03 18:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​អង្គុយ​ដែល​មាន​ដំបូល​នៃ​ពហុកីឡដ្ឋាន​ជាតិ​កាន់​តែ​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយ​ បន្ទាប់​ពី​កៅអី​អង្គុយ​ដែល​ពណ៌​ចម្រុះ​ត្រូវ​បាន​វាយ​លេខ​រៀង​​សម្រាប់​​ងាយ​ស្រួល​ដល់​អ្នក​ទិញ​សំបុត្រ​ចូល​​ទស្សនា។

 

តាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយក​ដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​​ យុវជន​ និង​កីឡា​ថា ការ​ជួសជុល​ និង​កែ​លម្អ​បន្ថែម​នេះ​ដើម្បី​ទទួល​ក្រុម​ជើង​ខ្លាំង​អាស៊ី​ជប៉ុន​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ប្រកួត​នឹង​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​សម្រាប់​ជម្រុះ​បាល់ទាត់​ពិភព​លោក។

 

ការ​ជួសជុល​​ផ្តោត​លើ​៤​ចំណុច​ជា​សំខាន់​គឺ​ទី​១. កៅអី​ជ័រ​បាន​បំពាក់​រួច​រាល់​ហើយ​ នៅ​សល់​តែ​ការ​បាញ់​លេខ​សម្គាល់​តាម​តំបន់​នីមួយៗ។ ទី​២. ចំពោះ​​របង​ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​នៅ​ខាង​មុខ​វេទិកា​បាន​ធ្វើ​រួចរាល់ និង​អាច​ទទួល​យក​បាន។ ទី​៣. តំបន់​ពង្រីក​បន្ថែម​ជុំវិញ​ទីលាន​អត្តពលកម្ម​ត្រូវ​លាប​ពណ៌​ខៀវ ចំណែក​ឯ​តំបន់​នៅ​ក្រោយ​បង្គោល​ទី​ខាង​ជើង​ត្រូវ​លាប​ពណ៌​ក្រហម​ និង​ទី​៤. ក្រុម​ហ៊ុន​ត្រូវ​បញ្ចប់​ការ​លាប​ពណ៌​ជញ្ជាំង​ផ្លូវ​ដើរ​ផ្នែក​ខាង​ក្នុង​ រហូត​ដល់​បន្ទប់​ទឹក និង​ចាក់​បេតុង​នៅ​ផ្លូវ​ចូល​​ទីលាន​ទាំង​សង្ខាង តាម​ការ​ឯកភាព​នៃ​អង្គ​ប្រជុំ​លើក​មុន៕ ​

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម