Ford Explorer 2016 បំពាក់​សិនស័រ​​សុវត្ថិភាព​មុខក្រោយ តម្លៃ ១២ម៉ឺុន​ដុល្លារ​

  • 2015-11-20 16:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RMA Cambodia បាន​ដាក់​បង្ហាញ​រថយន្ត​ប្រណិត Ford Explorer ស៊េរី ២០១៦  ​ដែល​មា​ន​តម្លៃ​​ ១២ម៉ឺន​ដុល្លារ។

 

 

Ford Explorer ស៊េរី​ថ្មី​នេះ បំពាក់​ដោយ​ម៉ាស៊ីន​ពីរ​ជម្រើស ម៉ាស៊ីន​ប្រភេទ V6 Ti-VCT ទំហំ 3.5លីត្រ ​និង​ម៉ាស៊ីន EcoBoost ទំហំ 2.3លីត្រ។ នៅ​ផ្នែក​តាប្លូ​នៃ​រថយន្ត​មាន​អេក្រង់ Touchscreen ទំហំ ៨អ៊ីញ សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​ដូចជា ហៅ​ចេញ​ឬ​ទទួល​ទូរសព្ទ ចាក់​តន្រ្តី និង​មុខងារ​ផ្សេង​ទៀត ដោយ​ប្រើ​សំឡេង។ ចំពោះ​ភ្លើង​មុខ ​និង​ភ្លើង​ក្រោយ​របស់​វា​សុទ្ធ​តែ​ជា​ប្រភេទ LED។

 

បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​រថយន្ត​អាច​​គ្រប់គ្រង​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​​​បាន​ក្នុង​កម្រិត​​ខ្ពស់។ Ford Explorer 016 បំពាក់​ដោយ​ពោង​សុវត្ថិភាព​ចំនួន ៧ ពោង​ខ្សែក្រវាត់​នៅ​ជួរ​ទីពីរ​ចំនួន ២ និង​កាមេរ៉ា​ខាង​មុខ​អាច​ថត​បាន​រូបភាព​ទំហំ ១៨០ដឺក្រេ។

 

 

ចំណែក​ឯ​សិនស័រ​សុវត្ថិភាព​ខាង​ក្រៅ​រថយន្ត​មាន​ដល់​ទៅ ១២ (ខាង​មុខ ៦ ​និង​ខាង​ក្រោយ​៦) ដែល​អាច​ផ្តល់​ដំណឹង​បន្ទាន់​ដល់​អ្នក​បើកបរ ក្នុង​ករណី​មាន​រថយន្ត​ឬ​ឧបសគ្គ​ណាមួយ​នៅ​ខាង​មុខ​ឬ​ខាង​ក្រោយ។

 

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់ Ford Explorer ស៊េរី​ថ្មី​នេះ គឺ​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ប្រអប់​ជា​លក្ខណៈ​ស្រប​ឬ​អក្សរ T និង​សិនស័រ​នៅ​ខាង​ក្រោម​ឃ្លុប​គូទ​ឡាន​សម្រាប់​ចាប់​ចលនា ដែល​អាច​ឱ្យ​ម្ចាស់​រថយន្ត​បើក​ឃ្លុប​ ដោយ​គ្រាន់​តែ​យក​ជើង​គ្រវី​នៅ​ពី​ក្រោម។

 

 

Ford Explorer 016 ជា​ប្រភេទ​រថយន្ត​ SUV តម្រូវ​​សម្រាប់​អ្នក​មាន​គ្រួសារ​​សមាជិក​ច្រើន​។​ រថយន្ត​នេះ​មាន​បី​ពណ៌ ស ប្រផេះ ​និង​ពណ៌ក្រហម៕

 

អាន៖ Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម