បុរសសង្ហារកម្ពុជាម្នាក់ ឈ្នះពាននៅម៉ាឡេស៊ីយប់មិញ
- 2015-11-21 17:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសសង្ហារកម្ពុជាម្នាក់ ឈ្នះពាននៅម៉ាឡេស៊ីយប់មិញ
ចន្លោះមិនឃើញ
ព័ត៌មានរាយការណ៍ពីប្រទេសម៉ាឡេស៊ីមក បានឲ្យដឹងថា តារាសម្ដែង និងម៉ូដែលរបស់កម្ពុជាម្នាក់ គឺលោក ឈុន វីរៈកុសល្យ បានឈ្នះពានជាតារាជាស្លៀកពាក់ស្អាតជាងគេក្នុងកម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015។
ជ័យជំនះនាយប់មិញនេះ បន្ទាប់ ឈុន វីរៈកុសល្យ និងតារាខ្មែរ៣នាក់ទៀត មានសូដា នីតា យ៉ែម សំអូន និងសម ម៉ាណា បានទៅចូលរួមកម្មវិធីខាងលើតាំងពីពាក់កណ្ដាលខែនេះមកម្ល៉េះនៅប្រទេសម៉ាឡេស៊ី។
កញ្ញា ទ្រី រ៉ាវី អ្នករាយការណ៍ព័ត៌មានសិល្បៈរបស់ Sabay ដែលស្ថិតក្នុងពិធីខាងលើ បានរាយការណ៍ពីប្រទេសសម្បូរដូងប្រេងនេះថា ឈុន វីរៈកុសល្យ បានឈ្នះពាន Best Dress Winner ពីកម្មវិធីដែលសិល្បករមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ាន និងជាពានមួយក្នុងចំណោមពានជាច្រើនរបស់កម្មវិធី។ ពានរង្វាន់ដូចគ្នានេះ ផ្នែកនារីបានទៅបវរកញ្ញាប្រទេសមីយ៉ាន់មា កញ្ញា EMERAID NYEI។
ជាមួយជយលាភីនេះ សាមីខ្លួន ថ្លែងឲ្យដឹងថា លោកសប្បាយចិត្ត និងមោទនភាពយ៉ាងខ្លាំងដែលឈ្នះពានរង្វាន់មួយពីប្រទេសគេ ក្នុងនាមតំណាងឲ្យកម្ពុជា។ "និយាយទៅ មិនមែនជាការចៃដន្យទេ ប៉ុន្តែខ្ញុំបានត្រៀមជាមុន និងផ្ចិតផ្ចង់ខ្លាំងណាស់ចំពោះការប្រើប្រាស់សំលៀកបំពាក់ក្នុងកម្មវិធីនេះ។ ឥឡូវខ្ញុំបានឈ្នះហើយ ខ្ញុំសប្បាយចិត្ត និងមោទនភាពមែនទែនក្នុងនាមជាអ្នកតំណាងឲ្យប្រទេសកម្ពុជាយើង"។
នេះមិនមែនជាលើកទី១ទេ ដែលសិល្បករតំណាងកម្ពុជាបានឈ្នះជ័យលាភីខាងលើ ប៉ុន្តែកាលពីឆ្នាំមុន ក៏មានសិល្បការិនីយើងម្នាក់ ធ្លាប់បានឈ្នះពានរង្វាន់ដូចគ្នានេះមួយដែរ។ ក្រៅពីពានរង្វាន់ដែលឈ្នះដោយ តារាប្រុសកម្ពុជាយើង ពានរង្វាន់ផ្សេងទៀតរបស់កម្មវិធីមាន The Best Photo, Creative Photo និង The Best on The Best Photo ជាដើម។
តារាប្រុសស្រីកម្ពុជា ៤រូបខាង បានចេញដំណើរពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី ១៣ វិច្ឆិកា ២០១៥។ បេសកកម្មលើកនេះ ពួកគេទៅចូលរួមកម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ដែលជាកម្មវិធីជួបជុំតារាអាស៊ីដ៏ធំមួយរៀបចំដោយម៉ាឡេស៊ី។ តាមផែនការ ពួកគេនឹងមកដល់ប្រទេសកំណើតវិញនៅថ្ងៃទី ២៤ ខែឆ្នាំដដែល៕
តារាៗខ្មែរកំពុងសកម្មនៅម៉ាឡេស៊ី ដើម្បីមុខមាត់ជាតិ
អត្ថបទ៖ ទារិកា រាយការណ៍៖ ទ្រី រ៉ាវី