ឪពុក​ Kim Hyun Joong ប្រាប់​ថា ​អតីត​មិត្ត​ស្រី​កូន​​ប្រុស​មិន​គួរ​យក​​ទារក​​មក​​​រក​​លុយ​​នោះ​ទេ

  • 2015-12-28 23:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Kim Hyun Joong បាន​សម្ដែង​​ការ​ដឹង​កំហុស​របស់​ខ្លួន​ចំពោះ​ចៅ​ដែល​ទើប​តែ​កើត​មក​របស់​លោក ហើយ​ក៏​បាន​បង្ហាញ​ពី​ភាព​ខឹង​សម្បារ​ចំពោះ​ម្ដាយ​របស់​វា​ដែរ។

 

 

នៅ​ក្នុង​កម្មវិធី "Section TV” របស់​ប៉ុស្តិ៍​ទូរទស្សន៍ MBC ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​មុន​នេះ ឪពុក​របស់​តារា​ចម្រៀង​និង​សម្ដែង Kim Hyun Joong បាន​និយាយ​​ពី​អារម្មណ៍​របស់​ខ្លួន​ក្រោយ​ពេល​ដឹង​ថា ​កូន​​នៅ​ក្នុង​ផ្ទៃ​របស់​​អតីត​​មិត្ត​ស្រី​ Kim Hyun Joong គឺ​ពិត​ជា​ចៅ​របស់​ខ្លួន​មែន។

 

 

"ពួក​យើង​មាន​អារម្មណ៍​ថា ​មាន​កំហុស​ចំពោះ​ទារក​មួយ​នេះ។ បើ​សិន​ជា​ម្ដាយ​របស់​គេ​គ្មាន​លទ្ធភាព​ចិញ្ចឹម​វា​ទេ ​ពួក​យើង​នឹង​ទទួល​ចិញ្ចឹម​ក្មេង​នេះ" ឪពុក​អតីត​សមាជិក​ក្រុម​ចម្រៀង SS501 និយាយ​ពី​ចៅ​របស់​ខ្លួន។

 

​ជាមួយ​គ្នា​នេះ​ដែរ មូលហេតុ​ដែល​ញ៉ាំង​​ឲ្យ​ឪពុក​របស់ Kim Hyun Joong ចង់​ទទួល​យក​ទារក​នេះ​មក​ចិញ្ចឹម​នោះ​គឺ​ដោយ​សារ​ម្ដាយ​របស់​ក្មេង​នេះ​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ខ្ពស់​ពេក។ ក្រោយ​ពេល​ DNA របស់​កូន​ប្រុស​នេះ​ត្រូវ​បង្ហាញ​ជា​សាធារណៈ Choi អតីត​មិត្ត​ស្រី​របស់​មេក្រុម SS501 បាន​ទាម​ទារ​ឲ្យ​គ្រួសារ​របស់​តួ​រឿង "Boys Over Flowers” ត្រូវ​ផ្ដល់​ឲ្យ​នាង​មួយ​ខែ ៥លាន​វ៉ុន (៤២០០ ដុល្លារ)។

 

ជា​មួយ​នឹង​សំណើ​នេះ​ដែរ ឪពុក​របស់​តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ​បាន​ព្រមាន​ទៅ​កាន់​នាង Choi ថា ​នាង​មិន​គួរ​ណា​យក​ក្មេង​មក​ធ្វើ​ជា​ឧបករណ៍​ដើម្បី​រក​លុយ​នោះ​ទេ។ ឆ្លើយ​តប​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេធាវី​របស់​នាង Choi បាន​ប្រកែក​វិញ​ថា "នៅ​ពេល​ចិញ្ចឹម​ក្មេង បើ​មិន​ត្រូវ​ការ​លុយ​ តើ​ត្រូវ​ការ​អ្វី​វិញ ពួក​យើង​គ្រាន់​តែ​ទាមទារ​តម្លៃ​ដ៏​សមរម្យ​មួយ​តែ​ប៉ុណ្ណោះ"៕

 

 

ចុចអាន៖Kim Hyun Joong ធ្វើ​ឲ្យ​អតីត​មិត្ត​ស្រី​មាន​​ផ្ទៃ​ពោះ ៥ដង ក្នុង​រយៈ​ពេល​២​ឆ្នាំ

 

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

អត្ថបទថ្មី