រឿង​ពហុ​កីឡដ្ឋាន​ជាតិ​កំពុង​ត្រូវ​ដាក់​កៅអី​បន្ថែម មិន​ពិត​នោះ​ទេ​

  • 2016-02-01 20:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​មាន​គេ​ល្បី​ត​ៗ​គ្នា​ថា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កំពុង​តែ​រៀប​ចំ​កៅអី​ជ័រ​ដាក់​ឱ្យ​ពេញ​កន្លែង​គ្មាន​ដំបូល ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ទស្សនា។ ការ​ពិត​ទៅ ​រឿង​មួយ​នេះ​មិន​ពិត​នោះ​ទេ ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​ឡើយ ពោល​គឺ​គម្រោង​ដាក់​កៅអី​បន្ថែម​នេះ ​ស្ថិត​ក្នុង​ការ​ពិចារណា ​សិក្សា​នៅ​ឡើយ​ទេ។

 

 

​ឯកឧត្តម​ ​អ៊ុក សិទ្ធីជាតិ ​អគ្គនាយក​នៃ​អគ្គនាយ​កដ្ឋាន​កីឡា​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​​បាន​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​ថា ​៖ “ខាង​ក្រសួង​អប់រំ មិន​ទាន់​មាន​ការ​សម្រេច​អ្វី​មួយ​ទេ​ ចំពោះ​ការ​បន្ថែម​កៅអី​នេះ។ ដោយ​ខាង​ក្រសួង​កំពុង​ពិចារណា ​សិក្សា​គម្រោង​នៅ​ឡើយ ព្រោះ​យើង​ត្រូវ​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋាភិបាល​ទៀត ​មិន​មែន​លេង​សើច​ទេ។ និយាយ​ឱ្យ​ខ្លី​រឿង​គេ​បង្ហោះ​លើ Facebook ​នោះ​មិន​ទាន់​ពិត​ទេ”។

 

ឯកឧត្តម​អគ្គនាយក​​បាន​បន្ថែម​ទៀត​ថា ​អ្នក​ដឹក​នាំ​ក៏​ចង់​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មាន​កៅអី​អង្គុយ​ឱ្យ​ពេញ​ដែរ ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ដល់​ប្រជាជន ក៏​ដូចជា​អ្នក​គាំទ្រ​ដែល​មក​ទស្សនា​ម្ដង​ៗ។ ខណៈ​ដែល​រឿង​មួយ​ទៀត​នោះ គឺ​ចង់​ឱ្យ​ការ​ប្រកួត​ធំ​ម្ដង​ៗ ដឹង​ច្បាស់​ពី​ចំនួន​អ្នក​ទស្សនា​ពិត​ប្រាកដ។

 

ការ​រៀប​ចំ​កៅអី​អង្គុយ​បន្ថែម​នេះ ​ត្រូវ​ការ​ពេល​វេលា​ច្រើន ​ព្រោះ​ត្រូវ​សិក្សា​គម្រោង​ជា​ច្រើន ដោយ​ត្រូវ​ឱ្យ​អ្នក​ជំនាញ​មក​ពិនិត្យ​ឱ្យ​ច្បាស់ ​ថា​ត្រូវ​បន្ថែម​កៅអី​អង្គុយ​ប៉ុន្មាន​ឱ្យ​មាន​ស្ដង់ដារ​អន្តរជាតិ។ ដោយ​ឡែក ​វា​ក៏​ត្រូវ​ការ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ
អត្ថបទពេញនិយម