ពាន Barclays ISF ​U14 Girl ​រក​ឃើញ​ជើង​ឯក​ឆ្នាំ​២០១៦​ម្សិលមិញ

  • 2016-02-21 18:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Barclays ISF Football Cup ​Under 14 Girls ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​​​ប្រចាំ​ឆ្នាំ ២០១៦ ​​ហើយ ​គឺ​ក្រុម​មក​ពី​អនុ​វិទ្យាល័យ​សំរោង ​បន្ទាប់​ពី​​ប្រកួត​ពេញ​មួយ​ថ្ងៃ​កាល​ពី​ម្សិលមិញ​នេះ។

 

 

ពាន​រង្វាន់​បាល់​ទាត់​ក្មេង​ស្រី​ក្រោយ​អាយុ១៤​ឆ្នាំ​របស់ Barclays ISF ​បាន​ធ្វើ​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​នៅ​ទីលាន​របស់​អង្គការ​ផ្កាយ​សមុទ្រ ដោយ​មាន​ការ​ចូល​រួម​រហូត​ដល់​ទៅ​២៤​ក្រុម​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​រួមមាន ព្រៃវែង កំពង់​សោម សៀមរាប កំពត ​និង​បាត់ដំបង​ជា​ដើម។ ២៤​ក្រុម​នេះ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​គ្នា​ត្រឹម​រយៈ​១​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រក​ជើង​ឯក។ ​ចុង​បញ្ចប់​ក្រុម​អនុវិទ្យាល័យ​សំរោង ​បាន​យក​ឈ្នះ​ក្រុម​បឋម​សិក្សា​ពោធិ​មង្គល ​ដោយ​លទ្ធផល ៤-០ ​លើក​ពាន Barclays ISF ​U14 Girl ​តែ​ម្ដង។

 

 

​កញ្ញា ជួប ​វិច្ឆិកា ​ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ ​បាន​ប្រាប់​ពី​គោលបំណង​ដែល​រៀប​ចំ​ការ​ប្រកួត​នេះ​ឡើង​ថា អង្គការ​ចង់​ឱ្យ​ក្មេង​ៗ​ទាំង​អស់​បាន​បង្ហាញ​សមត្ថភាព ​ប្រកួត​ប្រជែង​គ្នា ​ក្នុង​ន័យ​កីឡា​ដើម្បី​សុខភាព។ មួយ​វិញ​ទៀត​ការ​ប្រកួត​នេះ​ទៀត​សោត ក៏​ជា​ឱកាស​ដើម្បី​ឱ្យ​ក្មេង​ៗ​ទាំង​អស់​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ​បាន​ជួប​ជុំ​គ្នាដែរ។

 

ពាន​រង្វាន់​ Barclays ISF Football Cup ​Under 14 Girls ​បាន​ធ្វើ​ឡើង​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ធនាគារ Barclays ​របស់​អង់គ្លេស៕

 

អត្ថបទ៖ មុន្នី រម្យ