អ្នកជំនាញប្រាប់ពីគុណភាពតារាងបាល់ទាត់សាកលវិទ្យាល័យ RUPP
- 2016-03-22 14:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញប្រាប់ពីគុណភាពតារាងបាល់ទាត់សាកលវិទ្យាល័យ RUPP
ចន្លោះមិនឃើញ
លោក វ៉ែន សាវុធ អ្នកជំនាញសាងសង់ទីលានលេងកីឡាដែលទទួលបន្ទុកជួសជុលទីលានបាល់ទាត់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបរាប់ពីរបៀបជួសជុល និងកម្រិតគុណភាពស្តង់ដារនៃតារាងបាល់ទាត់របស់សាកលវិទ្យាល័យរដ្ឋមួយនេះ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នាខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក វ៉ែន សាវុធ បានឲ្យដឹងថា លោកមានជំនាញសាងសង់ទីលានបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ការជួសជុលទីលានបាល់ទាត់មួយមានការលំបាកច្រើន។ ទីលានបាល់ទាត់ដាំស្មៅធម្មជាតិនៅសាកលវិទ្យាល័យខាងលើនេះ នឹងធ្វើតាមកម្រិតស្តង់ដារអន្តរជាតិ ដើម្បីបម្រើដល់ការប្រើប្រាស់គ្រប់កម្រិតនៅប្រទេសកម្ពុជា។
លោកបន្តថា របៀបជួសជុលទីលាននេះមានច្រើនដំណាក់កាល ទាំងការចាក់ដី បង្ហាប់ដី និងរៀបចំប្រព័ន្ធចម្រោះទឹកឲ្យបានល្អបំផុត ដើម្បីជៀសវាងដល់ការខូចខាតនារយៈពេលខ្លី។ ទីលានត្រូវដាំស្មៅឲ្យបានយ៉ាងតិច២ខែកន្លះទើបអាចដុះជិតគ្នាល្អ ហើយស្មៅត្រូវដាំឲ្យឃ្លាតពីគ្នាចន្លោះប្រវែង ៦ទៅ៨សង់ទីម៉ែត្រ។
ព័ត៌មាន ពិស្តារ សូមទស្សនាការរៀបរាប់របស់លោក វ៉ែន សាវុធ អំពីការជួសជុលដូចខាងក្រោម៖
-ចុចអាន៖ សកលវិទ្យាធិការ RUPP បង្ហាញចំណុចពិសេសៗនៃទីលានកីឡាថ្មី
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា