Volkswagen​ ​និង​ ​Porsche​ ​ប្រមូល​រថយន្ត​ ​៨០ម៉ឺនគ្រឿង​ចូល​រោង​ចក្រ​

  • 2016-03-25 23:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Volkswagen​ ​និង​ ​Porsche ​ ​បាន​ប្រមូល​រថយន្ត​ប្រមាណ​ ​៨០​ម៉ឺន​គ្រឿង​ចូល​រោង​ចក្រ​វិញ​ ​ក្រោយ​តុលា​ការ​អាមេរិក​រក​ឃើញ​ថា​ពួក​គេ​បាន​ប្រើប្រាស់​នូវ​កម្មវិធី​ (Software) ខុស​ច្បាប់​ដើម្បី​ក្លែង​បន្លំ​លាក់​បាំង​នូវ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​។​

 

 

ក្នុង​ករណី​នេះ​មាន​រថយន្ត​ ​Volkswagen​ Touaregs​ ​ដែល​ផលិត​ក្នុង​ឆ្នាំ​២០១១ ដល់ ២០១៦ ចំនួន ៣៩១០០០គ្រឿង​ ​និង​ ​Porsche Cayennes​ ​ចំនួន​ ​៤០៩០០០គ្រឿង​ ​ត្រូវ​បាន​តុលា​អាមេរិក​ដាក់​កំហិត​ឲ្យ​ប្រមូល​ចូល​រោងចក្រ​វិញ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២១​ ​មេសា​ ​២០១៦​ ​នេះ​។​

 

 

ដោយ​យោង​តាម​តុលា​ការ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​Volkswagen​ ​និង​ ​Porsche​ បាន​ប្រើ​នូវ​កម្មវិធី​ម្យ៉ាង​ដែល​ហៅ​ថា​ ​defeat device​ ​។​ ​ដែល​វា​ជា​កម្មវិធី​ដែល​អាច​លាក់​បាំង​នូវ​ការ​សាយ​នៃ​កម្រិត​ជាតិ​ពុល​របស់​ម៉ាស៊ីន​រថយន្ត​​ ហើយ​ពួក​បាន​ប្រើ​វា​នៅ​ពេល​រថយន្ត​ទាំង​នោះ​ត្រូវ​សាក​ល្បង​គុណភាព​ ខណៈ​ម៉ាស៊ីន​រថយន្ត​ទាំង​នោះ​មាន​កម្រិត​បំពុល​លើស​ពី​ស្តង់ដារ​ដែល​គេ​កំណត់​ដល់​ទៅ​ ​៤០​ដង​៕​

 

អាន​បន្ត​ ​៖​  Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ ​ប្រភព​៖ dailymail

អត្ថបទថ្មី