Galaxy Note 6 មិនជ្រាបទឹក និងមាន RAM 6GB អាចនឹងប្រកាសនៅខែកក្កដា
- 2016-03-29 17:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 6 មិនជ្រាបទឹក និងមាន RAM 6GB អាចនឹងប្រកាសនៅខែកក្កដា
ចន្លោះមិនឃើញ
កាលពីកន្លងទៅក្រុមហ៊ុន Samsung បានប្រកាសពីវត្តមានរបស់ Galaxy Note 5 នៅពាក់កណ្ដាលខែសីហា ដែលលឿនជាងការប្រកាស Note 4 ជិតមួយខែឯណោះ។ ប៉ុន្តែឆ្នាំនេះក្រុមហ៊ុនគ្រោងនឹងប្រកាសពី Note 6 ឲ្យកាន់តែលឿនជាងមុន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bell របស់កូរ៉េខាងត្បូងបានឲ្យដឹងថា Samsung អាចនឹងប្រកាសជាផ្លូវការពីវត្តមានរបស់ Galaxy Note 6 នៅពាក់កណ្ដាលខែកក្កដាឆ្នាំនេះ។ យ៉ាងណាក្ដីខាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះដែរ មិនទាន់បានបញ្ជាក់ពីព័ត៌មាននេះនៅឡើយនោះទេ។
គួររំលឹកថាថ្មីៗនេះមានពាក្យចចាមអារ៉ាមផ្សព្វផ្សាយពីសមត្ថភាពរបស់ Galaxy Note 6 ដោយវាមានបំពាក់ RAM ទំហំ៦GB, អេក្រង់ទ្រទ្រង់ដល់កម្រិត 4K និងមានមុខងារមិនជ្រាបទឹកថែមទៀតផង៕
ចុចអាន៖ ទស្សនាវដ្ដីអាមេរិកល្បីឈ្មោះមួយផ្សាយថា Galaxy S7 ជាស្មាតហ្វូនល្អដាច់គេ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ VNExpress