​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន​ចិន​​ ​មាន​រូបរាង​​​ដូច​​ Porsche Macan បេះ​បិត

  • 2016-04-19 17:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​​នេះ​មាន​គេ​ថត​បាន​រូបរាង​​នៃ​​រថយន្ត​ម៉ូដែល​​ថ្មី​របស់​ក្រុមហ៊ុន​ចិន​ Zotye ដែល​មើល​មួយ​ភ្លែត​អាច​ច្រឡំ​ថា​ជា​រថយន្ត​ Porsche Macan។

 

 

រថយន្ត​ម៉ូដែល​ SR8 នេះ​ឃើញ​ថា​​មិន​ត្រឹម​តែ​មាន​រូបរាង​ខាង​ក្រៅ​ដូច​គ្នា​ស្ទើរ​បេះ​បិត​ទៅ​នឹង​ Porsche Macan ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​ក៏​ឃើញ​ថា​​មាន​ការ​រចនា​រូបរាង​ដែល​ខ្ចី​ពី​​​រថយន្ត​ម៉ូដែល​ Macan ថែម​ទៀត​ផង។ តាម​រយៈ​ការ​រចនា​ទាំង​ក្នុង​និង​ក្រៅ​នេះ​ គេ​អាច​និយាយ​បាន​ថា​ក្រុមហ៊ុន​ Zotye ពិត​ជា​មាន​បំណង​ចម្លង​ម៉ូដ​តាម​ពិត​មែន។

 

 

គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​មាន​ក្រុមហ៊ុនChangan Auto និង​ Jiangling Motors Corporation បាន​រួម​សហការ​គ្នា​ផលិត​​រថយន្ត​ Landwind X7 ដែល​ជា​រថយន្ត​មួយ​ចម្លង​ម៉ូដ​​តាម​រថយន្ត​​ Range Rover Evoque ច្បាស់​ក្រឡែត។

 

​អំពី​លក្ខណៈ សម្បត្តិ​នៃ​ SR8 គឺ​​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ទំហំ​២​លីត្រ​ ​មាន​ស៊ីឡាំង​ចំនួន​បួន ដែល​ជា​ម៉ាស៊ីន​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​ Mitsubishi ព្រម​ទាំង​មាន​ប្រព័ន្ធ​លេខ​​ដៃ​ចំនួន​៥​វគ្គ។

 

 

គេ​រំពឹង​ថា​ SR8 នឹង​ចេញ​លក់​លើ​ទី​ផ្សារ​ប្រទេស​ចិន​ពាក់​កណ្ដាល​ឆមាស​ទី​ពីរ​ឆ្នាំ​២០១៦​នេះ ដោយ​មាន​តម្លៃ​ប្រមាណ​ ១៧០ ០០០​យ័ន​ (​ប្រមាណ​២៦២០០​ដុល្លារ)។ បើ​ប្រៀប​នឹង​ Macan វិញ​គឺ​មាន​តម្លៃ​​ប្រមាណ​ ៩​ម៉ឺន​ដុល្លារ​ឯ​ណោះ៕​​​​​​​​​

 

ចុច​អាន៖ កាន់​តែ​ទំនើប​ ​និង​ទាក់​ទាញ​​ជា​មួយ​ ​Only Camry​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarAdvice​​​​​

អត្ថបទថ្មី