កាន់​តែ​ពិសេស​ ​Range​ ​Rover​ ​Evoque​ ​ក្រហម​ខ្មៅ​ ស៊េរី​ ​២០១៧​ ​

  • 2016-04-21 21:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ជា​ច្រើន​បាន​ស្គាល់​ពី​ម៉ាក​រថយន្ត​ ​Range Rover​​។​ ថ្មីៗ​នេះ ​ក្រុមហ៊ុន​ ​ Land Rover​ ​ទើប​បាន​បញ្ចេញ​​រថយន្ត​ ​Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០១៧​ ​ក្រហម​ ខ្មៅ​ ដែល​​ក្រុមហ៊ុន​បញ្ជាក់​ថា​​ រចនា​យ៉ាង​ពិសេស​ខុស​ពី​​ Evoque​ ​ជំនាន់​មុន។​

 

 

Evoque​ ​២០១៧​ ​ក្រហម​ខ្មៅ​ ​នេះ​មាន​រូប​រាង​ ​និង​ពណ៌​ដ៏​ឆើត​ឆាយ​ ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី​។​ ​វា​មាន​ប្រើ​នូវ​ម៉ាស៊ីន​ម៉ាស៊ូត​កម្លាំង​ ​១៧៧​សេះ​ ​ចំណុះ​ ​២​លីត្រ​ ​អម​ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្ត​ ​៩​វគ្គ​។​ ​Range​ ​Rover​ ​Evoque​ ​សេរី​ ​២០១៧​ ​មាន​តម្លៃ​ប្រមាណ​ ​៦៧,០០០​ដុល្លារ​ ​(​តម្លៃ​បរទេស​)​។​

 

 

គូស​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​ ​Range​ ​Rover​ ​Evoque ដែលមានពណ៌ក្រហមខ្មៅ​ ​សេរី​ ​២០១៧​ ​​ត្រូវ​បាន​គេ​ដាក់​លក់​តែ​បី​ខែ​ប៉ុណ្ណោះ​ ​ព្រោះ​វា​ជា​ផលិត​ផល​មាន​កំណត់​៕​

 

 

 

 

 

 

អាន​បន្ត​ ​៖​ យុវជន​ចិន​មួយ​រូប​​​ស្លាប់​ ក្រោយ​ដក​ឌុយ​ទូរសព្ទ​ជាប់​កុំព្យូទ័រ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ carbuzz