ហុក សុជីវ័ន្ត ៖ ​កីឡាករ​កម្ពុជា​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​ដូច​បរទេស​ទេ​

  • 2016-05-18 17:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហុក សុជីវ័ន្ត ​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់ Cambodian Tiger ​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ថា​ កីឡាករ​កម្ពុជា​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​ដូច​បរទេស​ទេ ​​ដែល​ទាម​ទារ​ឲ្យ​លោក​កំពុង​​​​​​​​សម្លឹង​ទៅកាន់​កីឡាករ​ជន​ជាតិ​នីហ្សេរីយ៉ា ​​ដើម្បី​មក​ជួយ​ក្រុម​នៅ​ជើង​ទី​២ សម្រាប់​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​។

 

 

​​​ប្អូន​ប្រុស​បង្កើត​លោក ហុក សុចិត្រា​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​កីឡាករ​កម្ពុជា​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​ដូច​កីឡាករ​បរទេស​នោះ​ទេ ទើប​លោក​សម្រេច​ចិត្ត​​ជ្រើស​រើស​កីឡាករ​មក​ពី​ក្រៅ​ប្រទេស​​ដើម្បី​ជួយ​ក្រុម​​នា​ជើង​ទី២។ ​សម្រាប់​លោក​ផ្ទាល់​ភាគរយ​តិច​បំផុត​ ដែល​​ជ្រើសរើស​កីឡាករ​ក្នុង​ស្រុក​(​កីឡាករ​កម្ពុជា)។

 

​អតីត​គ្រូ​បង្វឹក​​​​ក្រុម​ U-19 ​ជម្រើស​ជាតិ​​កម្ពុជា​រូប​នេះ​បន្ត​​ថា ​បើ​គិត​មក​ដល់​ពេល​នេះ​ក្លឹប​របស់​លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា​​ ហេតុ​នេះ​ប្រធាន​ក្លឹប​របស់​លោក​​បាន​អនុញ្ញាតឲ្យ​​​​យក​កីឡាករ​មក​ពី​ប្រទេស​មួយ​នេះ​បាន។ ការ​ជ្រើស​រើស​កីឡាករ​​ក្រៅ​ប្រទេស​​ ដើម្បី​​ដាក់​បំពេញ​បន្ថែម​នៅ​ចំណុច​ណា​មួយ​លើ​ទីលាន​ លោក​មិន​​ទាន់​បញ្ជាក់​​ច្បាស់​ឡើយ។

 

​លោក​បន្ថែម​ថា បច្ចុប្បន្ន​ក្លឹប​របស់​លោក​កំពុង​ត្រូវ​ការ​ពិន្ទុ​​ខ្លាំង ​​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា​​ដែល​នៅ​សល់​​​​ក្នុង​​​ជើង​ទី១ ហេតុ​នេះ​ការ​នាំ​យក​កីឡាករ​ក្នុង​ជើង​ទី២ ស្ថិត​ក្នុង​ការ​គិត​​ទុក​សិន​។ ​​ក្លឹប​ Cam-Tiger ​កំពុង​មាន​១០​​ពិន្ទុ​ និង​ឈរ​លេខ ៦​​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ឆ្លង​កាត់​ ៧​ប្រកួត​ក្នុង​ជើង​ទី១ សម្រាប់​ប្រកួត​ទី៨ ក្លឹប​ដែល​មាន​ប្រធាន​​ជា​​​ជន​ជាតិ​ជប៉ុន​មួយ​នេះ នឹង​ប៉ះ​ក្លឹប​​វេស្ទើន​ភ្នំពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​

អត្ថបទថ្មី