អ៊ុំ វិចិត្រ ៖«ការតាំងចិត្តជាប់ជ្រើសជាតិវិញរបស់ខ្ញុំ បានសម្រេចហើយ»
- 2016-08-19 22:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ វិចិត្រ ៖«ការតាំងចិត្តជាប់ជ្រើសជាតិវិញរបស់ខ្ញុំ បានសម្រេចហើយ»
ចន្លោះមិនឃើញ
« ការតាំងចិត្តជាប់ជ្រើសជាតិវិញរបស់ខ្ញុំ បានសម្រេចហើយ» ។ សម្ដីអ្នកចាំទីដៃទីពីរក្រសួងការពារជាតិ អ៊ុំ វិចត្រ បាននិយាយបែបនេះ បន្ទាប់ពីរូបគេបាត់បង់ឱកាសជាប់ជម្រើសជាតិកម្ពុជាដោយសាររបួសបាក់ដៃអស់រយៈប្រហែល២ឆ្នាំ ប៉ុន្តែពេលនេះត្រូវបានលោក Lee Tae Hoon ជាគ្រូបង្វឹកកោះហៅឲ្យចូលជម្រើសជាតិម្ដងទៀត ក្នុងការត្រៀមខ្លួនប្រកួតមិត្តភាពជាមួយ ហុង កុង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅទឹកដី ហុង កុង។
បងប្រុសបង្កើត អ៊ុំ សេរីរ័ត្ន រូបនេះបានឲ្យដឹងថា បន្ទាប់ពីមានរបួសរូបគេស្ទើរតែបោះបង់បាល់ទាត់ទៅហើយ ប៉ុន្តែដោយមានការលើកទឹកចិត្តពីអ្នកគាំទ្ររូបគេសក៏សម្រេចព្យាយាមសាជាថ្មី។ ទីបំផុតការព្យាយាមអស់ជិត២ឆ្នាំ ក្ដីស្រមៃជាប់ជម្រើសជាតិរបស់គេបានសម្រេចពិតមែនក្នុងពេលនេះ។
កីឡាករដែលបានបាក់ដៃកាលឆ្នាំ២០១៤ រូបនេះបន្តថា ទោះមិនបានលេងនៅលើទីលានក៏រូបគេសប្បាយចិត្តដែរ ពីព្រោះក្នុងរយៈពេលហ្វឹកហាត់ជាមួយជម្រើសជាតិរូបគេសប្បាយចិត្តណាស់ទៅហើយ។ វាពិបាកណាស់ដែលអាចធ្វើឲ្យគ្រូបង្វឹកជឿជាក់លើរូបគេ ១០០%ក្នុងការដាក់ឲ្យលេងជម្រើស ១១នាក់ដំបូង ឬអាចដាក់ឲ្យលេងលើទីលាននោះ។
វិចិត្រ សូមអរគុណដល់អ្នកគាំទ្រយ៉ាងខ្លាំងផងដែរ ដែលតែងលើកទឹកចិត្ត ហើយអ្វីដែលពិសេសគឺបានជួយផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់ថ្លៃវះកាត់ដៃរបស់គេកន្លងមកផងដែរ។ ជាមួយគ្នាប្អូនប្រុសរបស់គេគឺ អ៊ុំ សេរីរ័ត្ន ក៏បានជាប់ឈ្មោះដែរ។
-ខាងក្រោមជាបញ្ជីឈ្មោះកីឡាករ ២៤នាក់ចុងក្រោយ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយ ហុង កុង៖