សិល្បករ ៥រូប ដែលធ្លាប់ក្រដល់ថ្នាក់គ្មានទីជ្រកកោនមុនក្លាយជាកំពូលតារា
- 2016-08-25 13:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករ ៥រូប ដែលធ្លាប់ក្រដល់ថ្នាក់គ្មានទីជ្រកកោនមុនក្លាយជាកំពូលតារា
ចន្លោះមិនឃើញ
មនុស្សជាច្រើនតែងកើតមានអារម្មណ៍ច្រណែនជាមួយតារាសិល្បៈនៅពេលឃើញពួកគេរស់នៅជីវិតដែលពោរពេញទៅដោយភាពសុខស្រួល គ្មានការលំបាក។ តារាខ្លះក៏មានវត្តមាននៅក្នុងតារាងបុគ្គលដែលមានបំផុតក្នុងពិភពលោក។ តែនៅក្រោយផ្ទាំងវាំងនននោះ សួរថាមានមនុស្សប៉ុន្មាននាក់ដែលដឹងថា ទម្រាំមានថ្ងៃនេះ ពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។ ខាងក្រោមនេះគឺជាសិល្បករនិងសិល្បការិនី៦រូបដែលក្រដល់ថ្នាក់គ្មានទីជ្រកកោនមុនពេលសាងកេរ្តិ៍ឈ្មោះឲ្យល្បីដូចសព្វថ្ងៃ។
១. Jim Carrey
គ្រួសារតួរឿង "ស្រោមមុខខៀវ" Jim Carry ធ្លាក់ខ្លួនដុនដាបនៅពេលឪពុករបស់លោកបាត់បង់ការងារ បង្ខំឲ្យគ្រួសារមួយនេះរើមករស់នៅលើរថយន្ត។ ក្រោយពេលត្រាច់ចរទូទាំងប្រទេសកាណាដា លោកក៏បានសុំមកនៅសួនច្បាររបស់បងស្រីខ្លួន និងស្នាក់នៅក្នុងតង់។
២. Jenifer Lopez
ម្ដាយរបស់ម្ចាស់បទ "On The Floor” បានជំទាស់យ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តក្លាយជាអ្នករាំអាជីពរបស់ Jenifer Lopez។ អាស្រ័យហេតុនេះ ទំនាស់បានផ្ទុះឡើងរវាងម្ដាយកូនរូបនេះ បណ្ដាលឲ្យនាងត្រូវរើបង្វេចចេញពីផ្ទះមកដេកលើបង់ក្នុងស្ទូឌីយោបង្រៀនរាំ។
៣. Sylvester Stallone
តួរឿង "Rambo” Sylvester Stallone ធ្លាប់ក្រដល់ថ្នាក់ត្រូវថតរឿងអាសអាភាសដើម្បីចិញ្ចឹមជីវិត។ កំឡុងពេលចាំលុយធ្លាក់ពីការថតរឿងនេះ លោកបានដេកហាលថ្ងៃហាលភ្លៀងនៅចំណតរថយន្តក្រុងអស់បីសប្ដាហ៍។
៤. Charlie Chaplin
ស្ដេចកំប្លែង "សាក់ឡូ" Charlie Chaplin ប្រហែលជាតារាដែលកម្សត់ជាងគេនៅក្នុងតារាងនេះ។ ក្នុងវ័យ១៤ឆ្នាំ លោកត្រូវមើលថែខ្លួនឯង និងប្អូនប្រុសដោយសារមានម្ដាយឈឺជាទម្ងន់ រីឯឪពុកវិញជាមនុស្សប្រមឹកខួបដោយក្រោយមកបានស្លាប់ដោយសារស្រាតែម្ដង។
៥. Daniel Craig
បើនិយាយទៅ អាចមានមនុស្សច្រើនមិនជឿ តែកំឡុងពេលរង់ចាំឱកាសក្លាយជាតារាសម្ដែងនោះ តួរឿង "007” Daniel Craig បានដេកនៅលើបង់ក្នុងសួនច្បារនានាក្នុងទីក្រុងឡុងដុងប្រទេសអង់គ្លេស៕
ចុចអាន៖Justin Bieber ឱបថើបមិត្តស្រីវ័យ១៧ឆ្នាំក្នុងសួនក្រោយលុបគណនី Instagram ចោល
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖storypick