Jennifer Lopez និងមិត្តប្រុសប្អូនជិត២០ឆ្នាំបែកគ្នាហើយ តែនៅរាប់អានជាមិត្ត?
- 2016-08-25 16:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lopez និងមិត្តប្រុសប្អូនជិត២០ឆ្នាំបែកគ្នាហើយ តែនៅរាប់អានជាមិត្ត?
ចន្លោះមិនឃើញ
ស្នេហារវាងតារាចម្រៀង Jennifer Lopezវ័យ៤៧ឆ្នាំនិងមិត្តប្រុសCasper Smart វ័យ២៩ឆ្នាំបានដើរដល់ផ្លូវបំបែកហើយ ក្រោយស្រឡាញ់គ្នា៥ឆ្នាំ តែពួកគេនៅតែរាប់អានគ្នាជាមិត្តធម្មតា។ នេះតាមការឲ្យដឹងពី PEOPLE ។
តាមប្រភពបានប្រាប់ឲ្យដឹងថា៖" JenniferនិងCasperដែលជាអ្នករាំបានចែកផ្លូវគ្នា។ ពួកគេបានចប់គ្នារយៈពេលប៉ុន្មានសប្ដាហ៍មកហើយ។ ដូច្នេះវាគ្មានរឿងស្នេហាអ្វីទៀតទេ តែពួកគេនៅតែមានភាពល្អនឹងគ្នា រាប់អានជាមិត្តភ័ក្ដិ។ ហើយការបែកគ្នាគឺបែកដោយតាមសម្រួល"។
យ៉ាងណាមិញ ប្រភពជិតស្និទ្ធមួយទៀតរបស់ Casper បានប្រាប់ TMZ ថា ការបែកគ្នារវាងតារាទាំងពីរមិនពិតប្រាកដទេ តែមានមនុស្សមួយចំនួនបានប្រាប់ទៅវិបសាយនានាថាទំនាក់ទំនងរបស់ពួកគេបានចប់។ អ្វីៗកាន់តែច្បាស់មានតែ Jennifer និងCasperទើបអាចបញ្ជាក់រឿងនេះបាន តែមកដល់ពេលនេះពួកគេមិនទាន់មានប្រតិកម្មអ្វីឡើយ៕
ចុចអាន៖ J.Lo បានលុយប៉ុន្មាន ពេលចម្រៀងក្នុងមង្គលការកូនសេដ្ឋីដែលចំណាយអស់១ពាន់លានដុល្លារ?
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror