Jennifer Lopez បង្ហោះសារការពារបេះដូង ក្រោយបែក Casper
- 2016-08-27 18:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lopez បង្ហោះសារការពារបេះដូង ក្រោយបែក Casper
ចន្លោះមិនឃើញ
Jennifer Lopez និង Casper Smart ត្រូវបានគេដឹងថាចែកផ្លូវគ្នាដើរហើយ បន្ទាប់ពីចំណាយពេលរស់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែប្រភពមួយចំនួននៅតែគិតថា២នាក់នេះ នៅរស់នៅក្នុងផ្ទះជាមួយគ្នាដដែល។
មនុស្សជិតស្និទ្ធនឹងតារាល្បីទាំងពីរខាងលើបានប្រាប់ទៅ TMZ ថា Casper នៅតែមិនដាច់អាល័យជាមួយ Jennifer ទេ ហើយពួកគេទាំងពីរនាក់បច្ចុប្បន្នក៏មិនទាន់បង្កាត់ភ្លើងស្នេហ៍ដែរ ដោយគ្រាន់តែងាកមកធ្វើការជាមួយគ្នាវិញប៉ុណ្ណោះ។ ចំពោះរឿងផ្ដើមស្នេហ៍ជាថ្មី នៅមិនទាន់ខាងណាជាអ្នកនិយាយចាប់ផ្ដើមមុនឡើយ។
ចំពោះរឿងនេះ ខាងវិបសាយ PEOPLE ឯណោះចុះផ្សាយដែរថាពីរនាក់នេះ មិនអាចត្រលប់ទៅរកភាពដើមវិញបានទេ ព្រោះខាងស្រី Jennifer ជាអ្នកដាច់ចិត្ត គ្មានការស្រណោះអាល័យអ្វីឡើយ។ ដូច្នេះ ការនៅជាមួយគ្នាប៉ុន្មានថ្ងៃមកនេះ គ្រាន់តែរឿងការងារមួយមុខប៉ុណ្ណោះ មិនមែនពួកគេចាប់ផ្ដើមស្រលាញ់គ្នាវិញទេ។
ចំពោះសាមីខ្លួន Jennifer ផ្ទាល់ក៏បានបង្ហោះសារមួយដែរថា រូបនាងនឹងការពារបេះដូងរបស់នាង មិនឱ្យទទួលរងការឈឺចាប់ម្ដងទៀតឡើយ ខណៈដែលដំណឹងដាច់គ្នាជាមួយអ្នករាំ Casper អាចនឹងជារឿងពិត៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ people