ខែក ខេមរិន្ទ និយាយអ្វីខ្លះ ក្រោយជាប់ជម្រើសជាតិ
- 2016-09-22 18:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែក ខេមរិន្ទ និយាយអ្វីខ្លះ ក្រោយជាប់ជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែការពារ ខែក ខេមរិន្ទ របស់ក្លឹបក្រសួងការពារជាតិត្រូវបានលោក Lee Tae Hoon កោះហៅឱ្យចូលជម្រើសជាតិវិញហើយ ដើម្បីទៅហ្វឹកហាត់នៅសិង្ហបុរី១០ថ្ងៃ ត្រៀមប្រកួតមិត្តភាពជាមួយហុងកុង និងចូលលេងជម្រុះពានរង្វាន់ AFF Suzuki Cup ។
ក្រោយបានជាប់ជម្រើសជាតិវិញនេះ ខេមរិន្ទ បានបង្ហាញចំណាប់អារម្មណ៍វាសក្ដិសមបំផុតហើយសម្រាប់ខ្លួនដែលបានលេងជម្រើសជាតិនេះ ព្រោះសមត្ថភាពក្នុងរដូវកាលនេះឃើញថាល្អគ្រប់គ្រាន់ ពោលគឺសឹងតែល្អជាងប៉ុន្មានឆ្នាំមុនទៀតឯណោះ។ លើកនេះដែរ ប្រធានក្រុមរបស់ទ័ពរូបនេះ រំពឹងថាដណ្ដើមកៅអីជម្រើស១១នាក់ដំបូងថែមទៀត បើទោះជាកីឡាករក្នុងជម្រើសជាតិបច្ចុប្បន្នមានល្អច្រើនក៏ដោយ។
“នរណាក៏ចង់ចូលលេងដែរ ប៉ុន្តែត្រូវមានសមត្ថភាពសិនទើបអាចលេងបាន។ ខ្ញុំនឹងប្រឹងដើម្បីបានចូលលេងឱ្យក្រុមជម្រើសជាតិ តែទោះជាប់១១នាក់ដំបូងឬអត់ ក៏សប្បាយចិត្តព្រោះមានឈ្មោះតំណាងឱ្យប្រទេស”។ សម្ដី ខេមរិន្ទ។
បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិកម្ពុជាកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសសិង្ហបុរីរយៈពេល១០ថ្ងៃ។ ក្រោយពីនោះ ពួកគេនឹងត្រលប់មកកម្ពុជាវិញ ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយហុងកុងនាថ្ងៃទី៦ខែតុលា និងប៉ះស្រីលង្កានៅថ្ងៃទី៩ខែតុលាឆ្នាំ២០១៦។ ក្រោយពីប្រកួតមិត្តភាពនេះហើយ កម្ពុជានឹងត្រូវចូលប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលខ្លួនធ្វើជាម្ចាស់ផ្ទះផ្ទាល់ ទទួលស្វាគមន៍ក្រុមឡាវ, ទីម័រខាងកើត និងប្រ៊ុយណេ។ ការប្រកួតនេះធ្វើឡើងចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦៕
អត្ថបទ៖ មុន្នី រម្យ