ថត​មួយ​រឿង​ ថន ស្រីណៃ ស៊ី​ថ្លៃ​ប៉ុន្មាន?

  • 2016-09-26 16:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង និង​ម៉ូដែល ថន ស្រីណៃ បាន​ប្រាប់ Sabay ថា ​ថត​ក្នុង​មួយ​រឿង​នាង​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ១៥០០​ដុល្លារ ទៅ ២០០០ដុល្លារ​ អាស្រ័យ​ទៅ​តាម​សាច់​រឿង​វែង​ឬ​ខ្លី ទី​តាំង​ជិត​ឬ​ឆ្ងាយ​។

 

 

 

“ចាស​​បង​​ ថត​ក្នុង​មួយ​រឿង​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ពី ១៥០០ ដុល្លារ ទៅ ២០០០​ ដុល្លារ​ ប៉ុន្តែ​តម្លៃ​ទាំង​អស់​នេះ​ មិន​ទៀង​ទេ​បង ​ទៅ​តាម​រឿង​វែង​ ឬរឿង​ខ្លី​ និង​ទីតាំង​ជិត​ឬ​ឆ្ងាយ។ សព្វថ្ងៃនេះ​ខ្ញុំក៏ជា​អ្នក​ដើម៉ូដ​ផង​ដែរ​បង ​ចំពោះ​ការ​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​មួយ​កម្ម​វិធី​ខ្ញុំ​ទទួល​បាន ចាប់​ពី​ ១០០ ដុល្លា​ឡើងទៅ​បង​​"។ កញ្ញា ថន ស្រីណៃ​ ថ្លែង​។

 

សព្វថ្ងៃ​ក្រៅ​ពី​អា​ជីព​ជា​អ្នក​សម្តែង​ និង​ដើរ​ម៉ូដ កញ្ញ ថន ស្រីណៃ ក៏​ជា​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ផង​ដែរ​។ នាង​ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ប្រ​ឡង​ដើរ​ម៉ូដ​នៅ​ក្នុង​ឆ្នាំ ២០០៩ តែ​ក្រោយ​ពី​ជាប់​ជា​បេក្ខនារី​ដើរ​ម៉ូដ​រួច​មក​រូប​នាង​ក៏​ផ្អាកពីសិល្បៈ​​ទៅ​វិញ​ដោសារ​តែ​ជាប់​រវល់​រៀន​សូត្រ​ ឈាន​ចូល​ដល់​ឆ្នាំ​ ២០១៤ ទើប​នាង​ចូល​​ប្រឡូក​​សិល្បៈជា​ថ្មី​​វិញ។

 

សកម្មភាព​ចុង​ក្រោយ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​នាង​ក្ដាប់​តំណែង​តួឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​ ដោយ​ថត​ជាមួយ​តួ​ប្រុស​ហ្វីលីពីន Michael Diaz រឿង "សង្គ្រាម​បង​ប្អូន" ៕ អត្ថបទ៖ ឆុង ស៊ីណាន​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី