ឡូយ ! កាហ្វេ​អាច​ឆ្លុះ​បញ្ចាំង​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ផឹក

  • 2016-10-14 18:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាហ្វេ​ជា​ភេសជ្ជៈ​ពេល​ព្រឹក​ដ៏​ពេញ​និយម​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​។ កាហ្វេ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដោយ​ផ្អែក​ទៅ​លើ​រសជាតិ និង​ប្រភេទ​​ដែល​អ្នក​ចូលចិត្ត​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ Gary L. Wenk ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ Psychology Today។

 

តោះ! សាក​ស្វែង​រក​មើល​រសជាតិ​កាហ្វេ​ដែល​អ្នក​ចូលចិត្ត​ខាង​ក្រោម​ ​​តើ​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ឬ​ទេ?

 

.ឡាតេ​ (Latte)​​​​​​

បើ​សិន​អ្នក​ជា​ fan របស់​ ឡាតេ ​វិញ​ អ្នក​ប្រហែល​ជា​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត​បន្តិច។​ មានន័យថា​​អ្នក​មិន​សូវ​ខ្វាយ​ខ្វល់ ​វិភាគ​លើ​ការ​សម្រេច​ចិត្ត​អី​ច្រើន​ទេ។​ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​បត់​បែន​ពី​ធម្មជាតិ​ ហើយ​ចូល​ចិត្ត​ឲ្យ​ការ​គិត​ស្រមើ​ស្រមៃ​បង្កើត​ជម្រើស​សម្រាប់​អ្នក​វិញ។​ ជាពិសេស ផា​សុកភាព​ ​ជា​ចំណូល​ចិត្ត​របស់​អ្នក​ ហើយ​ការ​ផឹក ​ឡាតេ​ ពេល​ព្រឹក រឺក៏ពេលថ្ងៃត្រង់ ​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​គិត​ថា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​មាន​ន័យ។​

 

 

. អេសស្ព្រែសសូ (Espresso)

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផឹក​ អេសស្ព្រែសសូ គឺ​ជា​មនុស្ស​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ពី​កំណើត និង​ស្វិតស្វាញ​​ក្នុង​ការងារ ចូល​ចិត្ត​និយាយ​ត្រង់​ ហើយ​តែង​ច្បាស់​ក្នុង​ចិត្ត​ថា​ ត្រូវ​ធ្វើ​កិច្ច​ការ​ណា​ដោយ​របៀប​ណា។​ មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រឹងប្រែង​របស់​អ្នក​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់ ​និង​អ្នក​រួម​ការងារ​។ ទម្លាប់​ផឹក​ អេសស្ព្រែសសូ ពេល​ព្រឹក ហើយនឹងពេលបាយថ្ងៃត្រង់រួច ​​នឹង​នាំ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​រាល់​ថ្ងៃ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគ​ជ័យ។

សំណាងល្អណាស់ ដែលឥឡូវនេះ អេសស្ព្រែសសូ ក៏មានជាប្រភេទកាហេ្វកំប៉ុងដែរ ដូចជា ណេសកាហ្វេ អេសស្ព្រែសសូរ៉ូស  (Nescafé Espresso Roast) ដែលមានកំប៉ុងពណ៏បៃតង ជាកាហេ្វខាប់ និង មានរសជាតិខ្លាំង​ ឈ្ងុយឆ្ងាញ់ ដែលអាចញុំាបានភ្លាមៗ ដោយមិនចាំបាច់ រងចាំយូរ។

 

. អេសស្ព្រែសសូ ឌុប​ (Double Espresso)

បើ​អ្នក​ចូលចិត្ត​ផឹក​ អេសស្ព្រែសសូ ឌុប​ អ្នក​គឺ​ជា​មនុស្សមានហេតុផល​ អ្នក​ចូលចិត្ត​អនុវត្ត​ជាក់​ស្ដែង​​ដោយ​មិន​ចូល​ចិត្ត​ស៊ី​ជោរ​នោះ​ទេ។​ ចំណុច​មួយ​របស់​អ្នក​ផឹកដែល​ដូច​​ទៅ​នឹង​អេសប្រេសសូ ដែរ ​គឺ​ ភាព​ឧស្សាហ៍​ព្យាយាម។ តែ​ទោះ​យ៉ាង​ណា​ ការ​ងារ​របស់​អ្នក​​នឹង​កាន់​តែ​​ប្រសើរ​ឡើង បើ​​អ្នក​បាន​ទទួល​​ការ​ណែនាំ​ច្បាស់​លាស់​ពី​អ្នក​ដទៃ​ ឧទាហរណ៍ ​ដូច​ជា​ពី​ចៅហ្វាយនាយ​របស់​អ្នក​ជា​ដើម។

 

 

 

. កាពូឈីណូ​ (Cappuccino)

តើ​អ្នក​ពេញ​និយម​ កាពូឈីណូ​ មែន​ទេ? បើ​មែន​នោះ​ អ្នក​ជា​ប្រភេទ​មនុស្ស​មាន​គំនិត​ទូលំទូលាយ និង​មិន​ចូល​ចិត្ត​និយាយ​ពាក្យ​គ្រោតគ្រាត។​ កាពូឈីណូ​ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ជា​មនុស្ស​ទាន់​សម័យ​ និងមានទំនោរទៅរកអ្វីដែលទំនើបៗ ។​ ជា​មួយ​គ្នា​ផង​ដែរ​ អ្នក​ក៏​​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ និងមាន​ភាព​រួសរាយជាប្រចាំ​ ហើយ​អ្នក​ផ្សេង​តែង​ចាត់​ទុក​អ្នក​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​ម្នាក់។​

 

.​ ហ្វ្រេពូឈីណូ​ (Frappuccino)

អ្នក​ជា​មនុស្ស​ចូលចិត្ត​ផ្សង​ព្រេង​ និង​ពឹង​ពាក់​លើ​ខ្លួន​ឯង​ ហើយ​ធ្វើ​អ្វី​ភ្លាម​ៗ​ដោយ​មិន​ក្បាច់​ក្បូរ​ច្រើន។​ ជា​ធម្មជាតិ​ អ្នក​ជា​មនុស្ស​រីករាយ​ មាន​គំនិត​សុទិដ្ឋិនិយម​ ធ្វើ​ឲ្យ​អ្នក​ដទៃ​ចូលចិត្ត​ច្រើន។​

ប្រសិនបើអ្នកចង់​ឆុង​ Frappuccino ដោយខ្លួនឯ​ង  ដំបូងអ្នកគ្រាន់តែដាក់​​ម្ស៉ៅកាហ្វេ    Nescafe 3 in 1 ២ ឬ ៣ ស្លាបព្រា លាយជាមួយទឹក​ដោះ​ស្រស់​ នឹងស្ករទៅតាម​ចំណូលចិត្តរបស់អ្នក ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយចុចម៉ាស៊ីនឲ្យ​ក្រឡុកប្រមាណ ៣០វិនាទី  រួចដាក់​ទឹកកកនោះជាការស្រេច។​

 

. កាហ្វេចាស់ខ្លាំង (Dark Roast)

​ចូល​ចិត្ត​​ផឹក​កាហ្វេចាស់ខ្លាំង​មែន​ទេ?​ នោះ​អ្នក​ជា​មនុស្ស​មាន​របៀប និង​ចូលចិត្ត​រស់​នៅ​បែប​​ងាយ​ៗ​​។​ អ្នក​មិន​ត្រូវការ​ខោអាវ​ ឬ​គ្រឿង​អលង្ការ​ឆើត​ឆាយ​អី​នោះ​ទេ។​ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​ភាគ​ច្រើន​ចូល​ចិត្ត​អ្នក។ បុគ្គលិក​លក្ខណៈ​អ្នក​ និង​កាហ្វេ​ចាស់​ខ្លាំងដែល​អ្នក​ផឹក​ដូច​គ្នា​ គឺ​សាមញ្ញ​ មិន​សាំញ៉ាំ​ច្រើន។​ ​ការផឹកកាហេ្វចាស់ខ្លាំង​ (Dark Roast)​ រៀងរាល់ពេល​ព្រឹក រឺក៏ពេលថ្ងៃត្រង់ គឺធ្វើឲ្យអារម្មណ៍ល្អ និងមានកម្លាំងធ្វើការងារបានច្រើន។

 

. កាហ្វេ​ជាមួយក្រែម ​ និង​ស្ករ (Creamer-and-sugar coffee)

អ្នក​មាន​អត្ត​ចរិត​ពីរ​​​ គឺ​ម្យ៉ាង​ជា​មនុស្ស​មាន​​របៀប​រៀប​រយ​ តែ​ពេល​ខ្លះ​អ្នក​ក៏​អាច​បង្ក​ភាព​រញ៉េរញ៉ៃផង​ដែរ​។​ ប្រៀប​ដូច​រសជាតិ​កាហ្វេ​ក្នុង​កែររបស់​អ្នក​អញ្ចឹង​ដែរ​ ​ ទន្ទឹមនឹង​បាន​ភ្លក់​រសជាតិ​កាហ្វេឆ្ងាញ់​ ​​អ្នកក៏​អាច​រីករាយ​ជាមួយ​រសជាតិ​ផ្អែម​របស់​ស្ករ​ក្នុង​ពេល​តែ​មួយ។​ ​

អ្នក​ចូលចិត្ត​កាហ្វេប្រភេទនេះ ជឿជាក់​ថាអ្នកច្បាស់ជា​ស្គាល់ ​Coffee mate របស់ Nescafe ជាមិនខាន។ វា​អាច​ជួយបន្ថែម​ជាតិ​ក្រែម​បានយ៉ាង​ល្អ មិនមាន​ជាតិ​ធ្វើឲ្យ​ឆ្អាបពេលដាក់ច្រើនទៅក្នុ​ងកាហ្វេ​ដូចប្រើ​ទឹកដោះគោស្រស់នោះទេ។​ អ្នក​ខ្លះ​ឆុង​កាហ្វេ​ប្រ​ភេទនេះ​ ប្រើ​ក្រែមច្រើនជាង​ស្ករ​ផង តែជាការពិតទៅ គឺម្ស៉ៅក្រែមនេះក៏អាច​ជួយបន្ថយជាតិចាស់របស់កាហ្វេ​បានដែរ។

 

យ៉ាងម៉េច​ដែរ​ប្រិយមិត្ត​ Sabay​ តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​ចំណុច​ខាង​លើ?​ សុំ​យោបល់​ម្នាក់​មួយ​មាត់​មក។

 

អត្ថបទពេញនិយម