រៀន​ធ្វើ​មុខ​ម្ហូប "ឆា​ឆ្អឹងជំនី​ជ្រូក​ជូរ​អែម" ងាយ​ៗ

  • 2016-10-20 23:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​ម្ហូប "ឆា​ឆ្អឹងជំនី​ជ្រូក​ជូរ​អែម" ជា​មុខ​ម្ហូប​ពេញ​និយម​មួយ ដែល​មាន​ក្នុង​បញ្ជី​មុខ​ម្ហូប​ស្ទើរ​គ្រប់​ភោជនីយដ្ឋាន​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន។​ យ៉ាង​ណា​ ប្រហែល​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​វិធី​ធ្វើ​មុខ​ម្ហូប​មួយ​នេះ។ អីចឹង​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​រៀន​ធ្វើ​ទាំង​អស់​គ្នា​តែ​ម្ដង!

 

គ្រឿង​ផ្សំ

ឆ្អឹងជំនី​ជ្រូក ម្សៅ​ស៊ុប ទឹក​ត្រី ស្ករស ម្សៅ​មី ខ្ទឹម​ក្រហម​ចិញ្ច្រាំ ខ្ទឹម​ស​ចិញ្ច្រាំ ប៉េងប៉ោះ ទឹក​ខ្មេះ បន្លែ​ផ្សេង​ៗ​តាម​ចូល​ចិត្ត

 

វិធី​ធ្វើ

  • ប្រឡាក់​ឆ្អឹងជំនី​ជ្រូក​ជាមួយ​ម្សៅស៊ុប ទឹក​ត្រី​ ស្ករស ​និង​ម្សៅមី ​ទុក​ចោល​៣០​នាទី រួច​យក​ទៅ​បំពង​ឲ្យ​ក្រៀម យក​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ក្ដៅ ដាក់​ខ្ទឹម​ស​ខ្ទឹម​ក្រហម​ចូល ដាក់​ប៉េងប៉ោះ​ឆា​ឲ្យ​រលាយ​ចូល​គ្នា ទើប​ដាក់​ឆ្អឹងជំនី​ចូល ដាក់​ទឹក​ត្រី ម្សៅ​ស៊ុប

  • ទឹក​ខ្មេះ ទឹក​សាប ឆា​ឲ្យ​សព្វ

  • អាច​ដាក់​បន្លែ​ជា​ច្រើន​ទៀត​តាម​ការ​ចូលចិត្ត ដូច​ជា​ម្ទេស​ប្លោក ម្នាស់ និង​ខ្ទឹម​បារាំង។

 

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ចុចអាន៖ វិធី​ធ្វើ “ស្នូក​ក្ដាម”​ ងាយ​ៗ​​ឈ្ងុយឆ្ងាញ់​​ខ្លួនឯង

ចុចអាន៖ឆា​ការី​ឆ្អឹង​ជំនី​ជ្រូក ទំនង​ហើយ​ងាយ​ស្រួល​ធ្វើ​ទៀត​!

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Food Recip