ស្រស់​ស្រាយ​អារម្មណ៍ ជាមួយ​​ចម្រៀង​ច្រៀង​មុខ​ក្របីក្នុង​មជ្ឈដ្ឋាន​​ធម្មជាតិ​សុទ្ធ​សាធ

  • 2016-11-02 18:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​និស្ស័យ បុរស​ម្នាក់ ក្នុង​ដំណើរ​ទៅ​ដើរ​កម្សាន្ត​សោះ បាន​ជា​ឆ្លៀត​ថត​ចម្រៀង​មួយ​បទ​ដែល​ខ្លួន​ពេញ​ចិត្ត​មួយ​បទ​មាន​ចំណង​ជើង​ថា "ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ" នៅ​ទី​កន្លែង​មួយ​ដែល​លោក​ឃើញ​ភ្លាម​ច្រៀង និង​ថត​ភ្លាម។

 

 

លោក ថាណាន ប្រាប់​ថា លោក​ច្រៀង​បទ​លើក​យក​បទ​នេះ​មក​ច្រៀង ដោយ​សារ​លោក​ជា​មនុស្ស​​មាន​និស្ស័យ​ស្រឡាញ់​បទ​ចម្រៀង​មរតកដើម ផ្សំ​នឹង​ពេល​វេលា​ទី​កន្លែង ជម្រុញ​ផង ទើប​លោក​ច្រៀង និង​លេង​ហ្គីតា​ខ្លួន​ឯង​តែ​ម្ដង។ "គាប់​ជួន​ថ្ងៃ​​នោះ ខ្ញុំ​ទៅ​ដើរ​លេង ឃើញ​វាល​ស្រែ ក្របី​ផង ក៏​ច្រៀង​បទ​ហ្នឹង​ទៅ ហើយ​ក៏​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រជាកសិករ អោយ​តស៊ូ​ក្នុង​ការងារ​កសិកម្ម​បង្ក​បង្កើន​ផង ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម"។

 

"ធ្វើ​ស្រែ​ហ្នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ" ជា​សំនៀង​ដើម​របស់​លោក អ៊ិន យ៉េង។ ឥឡូវ​មក​ស្ដាប់​ បទ​នេះម្ដង​ទៀត ដែល​ច្រៀង​ដោយ​ជំនាន់​ក្រោយ នៅ​កណ្ដាល​ធម្មជាតិវិញ​ម្ដង។

 

តោះ...ស្ដាប់​ទាំង​អស់​គ្នា​!!!