​ក្រោយ​នាំ​កម្លាំង​ថ្មី៦​រូប Cam-​​Tiger ​នឹង​យក​កីឡាករ​មក​ពី​នីហ្សេរីយ៉ា​​ពីរ​រូបទៀត​​​ដើមខែ​ក្រោយ​

  • 2016-11-23 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​បាល់ទាត់ Cambodian Tiger ​នឹង​នាំ​យក​កីឡាករ​​​មក​ពី​ប្រទេស​នីហ្សេរីយ៉ា​​ ដែល​មាន​សមត្ថភាព​ខ្ពស់​ចំនួន​ពីរ​​រូប​​​​នា​ដើម​ខែ​​​ក្រោយ​នេះ​ ​បន្ទាប់​ពី​ពួក​គេ​បាន​នាំ​ចូល​សមាជិក​ថ្មី​ចំនួន ៦​​នាក់​ សម្រាប់​ការ​ត្រៀម​​​​​រដូវ​កាល​​ថ្មី២០១៧។

លោក ហុក សុជីវ័ន្ត

​លោក ​ហុក សុជីវ័ន្ត គ្រូ​បង្វឹក​ក្លឹប​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​របស់​​លោក​បាន​​ធ្វើ​ការ​ចរចា​គ្នា​រួច​រាល់​​​រវាង​ម្ចាស់​ក្លឹប​ជាមួយ​កីឡាករ​នីហ្សេរីយ៉ា​​ចំនួន​ពីរ​រូប​ រង់​ចាំ​ពេល​វេលា​មក​ដល់​ដើម្បី​បង្ហាញ​ខ្លួន​។ ចំពោះ​សមត្ថភាព​លោក​​ទទួល​បាន​ថា​ល្អ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​លេង​នៅ​ក្លឹប​ណា​ ហើយ​ជា​ជម្រើស​ជាតិ​ឬ​យ៉ាង​ណា​នោះ​ទេ។

​លោក​បញ្ជាក់​ថា​ កីឡាករ​បរទេស ដែល​​លេង​ជា​មួយ​ Tiger ​កាល​ពី​រដូវ​កាល​មុន​​បាន​ផុត​កុង​ត្រា​អស់​ហើយ។ ចំណែក​រដូវ​កាល​ថ្មី​​​​ រហូត​មក​ដល់​ពេល​​នេះ​មិន​ទាន់​មាន​ការ​នាំ​ចូល​កីឡាករ​បរទេស​ថ្មី​នៅ​ឡើយ ​​ពោល​គឺ​ទើប​ចាប់​​ផ្ដើម​នាំ​ចូល​ពីរ​រូប​ខាង​លើ​នេះ​​ប៉ុណ្ណោះ។ ​​​

​សម្រាប់​កីឡាករ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​ក្លឹប​ដែល​មាន​ថ្នាក់​ដឹក​នាំ​​ជា​ជន​ជាតិ​ជប៉ុន​មួយ​នេះ​ បាន​នាំ​ចូល​ចំនួន​៦​រូប​​ហើយ​ក្នុង​នោះ​រួម​មាន៖

១-​ ផន រតនា ជា​អតីត​កីឡាករ​​ក្លឹប​ណាហ្គា​វើល​កាល​រដូវ​កាល​មុន​ ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ១២ ខែ​កក្កដា ឆ្នាំ ១៩៩៣ ​ តួនាទី​អ្នកចាំទី

២- ហុង មករា​ ធ្លាប់​លេង​នៅ​​ក្លឹប​ស៊ីម៉ាក់ រដូវ​កាល​មុន​ ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ​១០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ តួនាទី​ ខ្សែ​​បម្រើ​ និង​ខ្សែ​​បម្រើ​ប្រយុទ្ធ​គឺ​​កីឡាករ​​​លេង​នៅ​តំបន់​ស្លាប និង ស៊ុត​ពី​ចម្ងាយ​ ( លីគ​ឆ្នាំ​មុន​​រក​បាន​ចំនួន​៤ គ្រាប់ )

៣- ភាក់ រ៉ាឌី ​ជា​អតីត​កីឡាករ​របស់​ក្រសួងការពារជាតិ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ថ្ងៃ​២ ខែ​ធ្នូ ឆ្នាំ ១៩៨៩ តួនាទី​លេង ខ្សែ​ការពារ

៤- ពៅ ភារិទ្ធ អតីត​កីឡាករ​ក្រសួងការពារជាតិ ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ​១០ ខែ​ឧសភា ឆ្នាំ​១៩៩២ តួនាទី​លេង ខ្សែ​បម្រើ​

ពៅ ភារិទ្ធ (អាវក្រហម)

​៥-​ អ៊ុំ កុម្ភះ​ ជា​អតីត​កីឡាករ​​បឹងកេត​អង្គរ​ ថ្ងៃ​ខែ​ឆ្នាំ​កំ​ណើតថ្ងៃ​១ ខែ​កុម្ភៈ​ ឆ្នាំ​១៩៩២ តួនាទី​លេង ខ្សែ​បម្រើ​

អ៊ុំ កុម្ភៈ (កណ្ដាល​)

៦- ចិន វណ្ណះ ជា​អតីត​កីឡាករ​ក្លិប​ណាហ្គា​វើល​ ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ១២ ខែ​មីនា ឆ្នាំ​១៩៩៨ តួនាទី​លេង ខ្សែ​ការពារ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី