មនុស្ស​ជាង ៤០០នាក់ ចូលរួម​កម្មវិធី FORD Adventure លើក​ទី ១០ នៅ​ព្រឹកនេះ

  • 2016-12-07 21:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​អ្នក​ចូលរួម​ជាង ៤០០នាក់ បាន​ជួបជុំគ្នាកាលពីព្រឹកម៉ោង ៤ ទាបភ្លឺព្រឹកមិញ​នេះ ដើម្បី​ចូលរួម​កម្មវិធី FORD Adventure ដែល​បាន​ចាប់​ផ្ដើម​ក្បួន​ដង្ហែ​រថយន្ត​ Ford ប្រមាណ​ជា ៨០គ្រឿង ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និង ខេត្តបុរីរាម​ ប្រទេសថៃ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​មានរយៈពេល ៣យប់ ៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦។

ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ២០១៦ នេះ រៀបចំ ដោយ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុង​ប្រទេសកម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជា​ប្រេងឥន្ធនៈ​ឈានមុខគេ​នៅកម្ពុជា ហើយក៏មាន​ការ​ចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន Coca-Cola និង​ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Dairy Queen និង Krispy Kreme។

លោក សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត Ford បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយគាំទ្រ ដល់​ដំណើរការ​ នៃកម្មវិធីដំណើ​រម្សាន្ត FORD Adventure ឆ្នាំ២០១៦ នេះ។ លោករំពឹងថា ដំណើរ​កម្សាន្តឆ្នាំនេះ នឹង​កាន់តែ​ធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាងឆ្នាំមុនៗ​ថែមទៀត ។

ដំណើរ​កម្សាន្ត​រយៈពេល​ ៤ថ្ងៃ​ខាង​លើ​នេះ មាន​អ្នក​ដំណើរ​ប្រមាណ ៤០០នាក់ ដែល​អ្នក​ចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ​នៅ​តាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ឧត្តរមានជ័យ រួមជាមួយ​នឹង​បទពិសោធន៍ បោះ​ជំរុំដ៏ អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល នៃ​ខេត្តបុរីរាម​ ប្រទេសថៃ។ លើសពីនេះ​ទៅទៀត  អ្នក​ចូលរួម​ទាំងអស់​នឹង​មាន ឱកាសដើរ​ទិញទំនិញ ជាច្រើន​សំបូរបែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃទឹកដីខេត្តបុរីរាម ប្រទេសថៃ​ថែម​ទៀត​ផង។

គួរ​បញ្ចាក់ផង​ដែរ ដំណើរ​កម្សាន្ត​ FORD Adventure ឆ្នាំ២០១៦ ក៏មាន​ការ​សហការ​ចូលរួម​ពីសំណាក់​ដៃគូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City ទស្សនាវដ្ដី​ប្រជាប្រិយ ទស្សនាវដ្ដី​អង្គរធំ ទស្សនាវដ្ដី​អេឡិច​ត្រូនិច និង គេហទំព័រ Sabay ជាដើម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម