អតិថិជន Ford៖ "ខ្ញុំ​បើកបរ​រាប់​ពាន់​គីឡូ​អត់​ហត់ ដោយសារ​បច្ចេកវិទ្យា​នៃ​រថយន្ត​Ford​ខ្ពស់"

  • 2016-12-12 07:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​រថយន្ត​ប្រភេទ​ Ford Ranger Pickup 2016 បាន​កោតសរសើរ​អំពី​បច្ចេកវិទ្យា​ខ្ពស់​អំពី​រថយន្ត​នេះ ក្រោយ​ពី​បាន​បើកបរ​នៅ​លើ​ដងផ្លូវ​ជិត​ ២ ០០០ គីឡូម៉ែត្រ ជាពិសេស​ប្រព័ន្ធ​ហ្រ្វាំង និង ចង្កូត។

“ខ្ញុំ​បើកបរ​រាប់ពាន់​គីឡូ​ប៉ុន្ដែ​អត់​មាន​ហត់​ទេ ខុសគ្នា​ឆ្ងាយ​ណាស់​អំពី​រថយន្ត​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់​បើកបរ​គឺ​ត្រឹម​តែ​ ១០គីឡូម៉ែត្រ ធ្វើ​ឲ្យ​ចុក​ដៃ និង​ហត់​ផង"។ នេះជា​ការ​លើក​ឡើង​របស់​ លោក ម៉ែន ឃុន អ្នក​បើកបរ​ឡាន​តាំង​ពី​ទសវត្ស ៩០ រហូត​មក​ដល់​បច្ចុប្បន្ន។

ក្រោយ​ពី​បាន​ចូលរួម​កម្មវិធី Ford Adventure ២០១៦ ដែល​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ ប្រទេស​កម្ពុជា ទៅ​កាន់​ខេត្តសុរិន្ទ និង បុរីរាម ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ៨-១១ ខែ​ធ្នូ​កន្លង​ទៅ លោក ឃុន វ័យ​ជិត ៦០ឆ្នាំ បាន​រៀបរាប់​ថា ដំណើរ​កម្សាន្ត​មួយ​នេះ ធ្វើ​ឲ្យ​អតិថិជន​ស្គាល់​ភាព​ខ្លាំង និង​ខ្សោយ​របស់​រថយន្ត​ Ford ទាំង​នៅ​លើ​ផ្លូវ​លំ ទាំង​នៅ​លើ​ផ្លូវ​ចំណោទ​ និង​ផ្លូវ​ល្អ​ជាដើម។ "ការ​បើកបរ​របស់​ខ្ញុំ​ ខ្ញុំ​មានភាព​វ័យ​ចំណាស់​ ដែល​បើកបរ​ច្រើន​គីឡូវ​ម៉ែត្រ​ តែ​អត់​ហត់"។

ចំណុច​ពិសេស​នៃ​រថយន្តFord Ranger Pickup 2016 ជួយ​ឲ្យ​អ្នក​បើកបរ​មិន​សូវ​ហត់ គឺ​ហ្រ្វាំង​រថយន្ត​នេះ​ល្អ ព្រោះ​មាន​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់ ដែល​ផ្ដល់​នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត ក្នុង​ការ​បង្កើន​កម្លាំង​របស់​ហ្រ្វាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅ​ពេល​អ្នក​បើកបរ​ចាប់​ហ្វ្រាំង​នៅ​ក្នុង​ករណី​បន្ទាន់។

ទន្ទឹម​នឹង​នេះ​ចង្កូត​រថយន្ត​របស់ ​Ford Ranger Pickup បាន​ជួយ​ឲ្យ​អ្នក​បើកបរ​មិន​សូវ​ប្រឹង ដោយ​នៅ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​ ចង្កូត​មាន​លំនឹង​ល្អ និង ធូរ​នៅ​ពេល​បត់បែន​ផ្សេង​ៗ។ លោក ឃុន និយាយ។

ជាមួយ​នឹង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាន​នៅ​លើ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នោះ​គឺ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត អាច​ជួយ​ឲ្យ​អ្នក​បើកបរ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បើក​រថយន្ត​ឡើង​ចំណោត និង​កាត់​បន្ថយ​នូវ​ស្ថានភាព​រអិល​មិន​ឲ្យ​រថយន្ត​រអិល​ទៅ​មុខ​លឿន​ពេក​នៅ​ពេល​ដែល​ចុះ​ពី​ចំណោត។

*រយន្ត​ជាង ៨០គ្រឿង បាន​ចូលរួម​កម្មវិធី Ford Adventure 2016 ដែល​ធ្វើដំណើរ​​ទៅ​ប្រទេសថៃ*

កត្តា​សំខាន់ៗ​ខាង​លើ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​ ម៉ែន ឃុន រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ក្លាយ​ជា​អតិថិជន​របស់​ Ford ហើយ​បាន​ពោល​សរសេរ​មិន​ដាច់​ពី​មាត់​អំពី​បច្ចេកទេស​ទំនើប​របស់​រថយន្ត​មួយ​នេះ ក្រោយ​ពី​បាន​ចូលរួម​កម្មវិធី Ford Adventure 2016 រយៈពេល​ ៣យប់ ៤ថ្ងៃ ដែល​ចេញ​ដំណើរ​ពី​ភ្នំពេញ ប្រទេស​កម្ពុជា ទៅ​កាន់​ខេត្ត​សុរិន្ទ និង ខេត្ត​បុរីរាម ប្រទេស​ថៃ ដោយ​គិត​អំពី​ចម្ងាយ​ផ្លូវ​ទៅ​មក​​ជិត ២ ០០០ គីឡូម៉ែត្រ៕

សូមចុចទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា