Oscar ដើរ​ចេញ​ពី Chelsea ទៅ​ដេក​លើ​​លុយ​នៅ​ចិនជាមួយ Tevez

  • 2016-12-23 14:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ Chelsea និង​ក្លឹប​ចិន Shanghai SIPG បាន​យល់​គ្នា​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រេស៊ីល Oscar ក្នុង​តម្លៃ​៦០​លាន​ផោន ដើម្បី​ទៅ​លេង​ក្នុង​លីគ​ចិន Chinese Super League នៅ​ខែ​មករា​ខាង​មុខ​ ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​បើក។

កីឡាករ​វ័យ​២៥​ឆ្នាំ​នឹង​ទទួល​បាន​ប្រាក់ ៤០​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​ជាមួយ​ក្លឹប​ចិន​ថ្មី។ Oscar បាន​ផ្ទេរ​មក Chelsea ក្នុង​តម្លៃ​២៥​លាន​ផោន​ក្នុង​ឆ្នាំ​២០១២ ដោយ​រក​បាន​៣៨​​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២០៣​លើក​សម្រាប់​ក្លឹប។ ការ​ផ្ទេរ​ចេញ​របស់​សមាជិក​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​នឹង​ធ្វើ​ជា​ផ្លូវការ​ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​ មករា​ខាង​មុខ។

​ការ​ដោះ​ដូរ​នេះ​មាន​ន័យ​ថា Oscarនឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គ្រូ​បង្វឹក​លោក Andre Villas-Boas ដែល​ជា​​គ្រូ​របស់ Shanghai SIPG បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ អតីត​កីឡាករ  Manchester City forward គឺ Carlos Tevez ក៏​បាន​សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប  Boca Juniors ទៅ​ចូលរួម​ក្លឹប​ចិន​ Shanghai Shenhua ផង​ដែរដោយ​ទទួល​កម្រៃ​៦១៥ ០០០​ផោន ក្លាយ​ជា​កីឡាករ​ដែល​រក​ចំណូល​ច្រើន​ជាង​គេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី