ទិដ្ឋភាពកម្រ របៀបរើផ្ទះពីដូនតាខ្មែរ នៅមាននៅឡើយ
- 2016-12-27 23:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពកម្រ របៀបរើផ្ទះពីដូនតាខ្មែរ នៅមាននៅឡើយ
ចន្លោះមិនឃើញ
វិធីសាស្ត្ររើផ្ទះទាំងមូល តាំងពីដូនតាខ្មែរ ដើម្បីផ្លាស់ប្ដូរទីតាំង នៅឃើញមាននៅឡើយ នៅភូមិថ្នួង ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រុមការងារ «ផ្លូវទៅស្រុក» បានធ្វើដំណើរតាមផ្លូវលេខ៧១ នៅខេត្តកំពង់ចាម ក៏ប្រទះឃើញទិដ្ឋភាពដ៏កម្រនេះ ដោយឃើញបងប្អូនអ្នកភូមិសាមគ្គីគ្នាយ៉ាងសកម្ម ជួយគ្នារំកិលអូសផ្ទះ ទៅដាក់នៅទីតាំងថ្មីមួយទៀត ចម្ងាយជាង២គីឡូម៉ែត្រ។
លោកតា សុខ សឿង ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា អ្នកដែលមកជួយលោកតាអូសផ្ទះនេះ មានចំនួនជាង ៣០នាក់ ហើយពួកគេមិនបានយកឈ្នួលអ្វីទេ គឺមកដើម្បីជួយគ្នា ក្នុងនាមជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ឬអ្នកជិតខាង។ លោកតាបន្តថា វិធីសាស្ត្ររើផ្ទះ (អូស) ទាំងមូលនេះ ជាប្រពៃណីដូនតាខ្មែរមួយ ហើយធ្វើបានតែប្រភេទផ្ទះឈើទេ។ ពីមុនគេប្រើកម្លាំងមនុស្សច្រើននាក់ ដើម្បីសែងផ្ទះ ប៉ុន្តែបច្ចុប្បន្នអ្នកភូមិចេះវិធីច្នៃយកគោយន្តអូសពីមុខ ដើម្បីជំនួយកម្លាំង។
សម្រាប់ផ្ទះលោកតា គឺត្រូវប្ដូរទៅទីតាំងថ្មីចម្ងាយជាង ២គីឡូម៉ែត្រ ពីទីតាំងចាស់ ខណៈដែលវិធីសាស្ត្រអូសផ្ទះនេះ នៅតែមានជារឿយៗ សម្រាប់អ្នកភូមិថ្នួង៕