លីគ​កំពូល​ចិន កែ​ប្រែ​ច្បាប់​ថ្មី​ ​ជា​ដំណឹង​អាក្រក់​សម្រាប់​ Tevez & Oscar

  • 2017-01-04 02:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​​ចិន​ (Chinese Super League) ​បាន​ចេញ​នូវ​ច្បាប់​ថ្មី​មួយ​គឺ ​​បើ​ក្រុម​២​ស្មើ​ពិន្ទុ​គ្នា​​​នៅ​ប្រកួត​​​ក្នុង​លីគ​សប្ដាហ៍​ចុង​ក្រោយ​ នោះ​​នឹង​សម្រេច​​ថា​ក្រុម​ណា​ឈ្នះ​ ​ដោយ​​បូក​សរុប​​គ្រាប់​ស៊ុត​​របស់​កីឡាករ​ជន​ជាតិ​ចិន​ទាំង​អស់​​​​​ថា​មួយ​ណា​ច្រើន​ជាង​ ខណៈ​ដែល​កីឡាករ​បរទេស​ ដូច​ជា​កីឡាករ​ចំណូល​ថ្មី Carlos Tevez និង​ Oscar ​ពុំ​បាន​រាប់​បញ្ចូល​ទេ។

ការ​​សម្រេច​ចេញ​ច្បាប់​ថ្មី​នេះ​ ធ្វើ​ដោយ​សហព័ន្ធ​បាល់ទាត់​ចិន​ (Chinese FA) ​​ខណៈ​ដែល​គោល​បំណង​របស់​គេ​​គឺ ​ចង់​ឲ្យ​ក្រុម​អ្នក​មានៗ​របស់​ចិន​ទាំង​អស់ និង​ក្រុម​ខ្លាំងៗ​ទាំង​អស់​ ត្រូវ​តែ​ដាក់​កីឡាករ​ជនជាតិ​ចិន​ ឲ្យ​ចូល​លេង​ឲ្យ​បាន​ច្រើន​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ ​ទោះ​បី​ជា​ពួកគេ​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ​ ទិញ​ចូល​តារា​ល្បីៗ​លំដាប់​ពិភពលោក​ដូច​ជា Tevez និង​ Oscar ​ក៏​ដោយ។

Carlos Tevez
Oscar ផ្ទេរ​ពី​ Chelsea ទៅ​លេង​​នៅ​លីគ​កំពូល​ចិន

ក្លឹប​អ្នក​មាន​ៗ​នៅ​លីគ​កំពូល​ចិន​ កំពុង​វិនិយោគ​​ទិញ​ចូល​កីឡាករ​​បរទេស​ល្បីៗ​ច្រើន​ ខណៈ​ដែល​ថ្មីៗ​​នេះ​ក្លឹប​ Shanghai Shenhua ទិញ​ Tevez តម្លៃ​៧១,៦​លាន​ផោន និង​ក្លឹប​​ Shanghai SIPG ទិញ​ Oscar តម្លៃ​៦០​លាន​ផោន​​ ​ព្រោះ​ពួកគេ​ចង់​​​​ឲ្យ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​​ចិន​​​រីក​ចម្រើន​ជាង​មុន​ ដូច​ជា​​អាច​ប្រជែង​យក​ពាន​ AFC Champions League ហើយ​​ក៏​រួម​គ្នា​ពង្រឹង​លើ​​ក្រុម​ជម្រើស​ជាតិ​ចិន​​ ​ដោយ​មាន​មហិច្ឆតា​ធំ​ ចង់​លើក​ពាន​ World Cup ​​នា​ពេល​អនាគត​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី