ឡូយ​ណាស់ ខេត្តកំពង់ស្ពឺ​នឹង​មាន​ទី​លាន​បាល់ទាត់​តម្លៃ​ជាង​១​លានដុល្លារ

  • 2017-01-26 04:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុន ម៉ានី ​តំណាងរាស្រ្ត​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ បាន​ឲ្យដឹង​កាល​ពី​ពេល​កន្លង​ទៅ​ថា​​ទីលានបាល់ទាត់​លំដាប់​ស្តង់ដា​មួយ​ដែលអាច​ផ្ទុកអ្នកទស្សនាប្រមាណជា​៣ ទៅ​៤​ពាន់​នាក់​ គ្រោងនិង​ធ្វើការ​សាងនាពេលឆាប់ខាងមុខនេះ។ ​ដោយ​ទីលាន​មួយ​នេះ​ស្ថិត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​គ្រោងនិងចំណាយថវិកា​ប្រមាណ​ជាង១លានដុល្លាអាមេរិក​ក្នុងការសងសាង​ទី​លាន​បាល់ទាត់​ដ៍ប្រណិតនេះ​។

លោកបានបញ្ជាក់ថា ​គម្រោងមួយ​នេះ​មិនមែន​ជា​ថវិកា​របស់​ក្រុមការងារ​នោះ​ទេ​ គឺ​ជា​ការ​គៀងគរ​សុំពី​ក្រុមហ៊ុន​ឯកជន​មួយ។ ការ​ខិតខំ​គៀងគរ​ទាំង​អស់នេះ​ព្រោះ​ចង់​ធ្វើ​អោយ​វិស័យ​កីឡាបាល់ទាត់​នៅ​ខេត្ត​កំពង់​ស្ពឺ​មាន​ការ​រីកចំរើន និង​មាន​កីឡាករ​ខ្លាំងៗ​ល្បី​ឈ្មោះ​ដូច​កីឡាករ​ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្តម ចេញ​ពី​ខេត្ត​កំពង់ស្ពឺ​នេះ​ដែរ​។

ទន្ទឹម​និង​ការ​អភិវឌ្ឍន៍​វិស័យបាល់ទាត់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​អោយ​មាន​ការ​រីកចម្រើន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​ក្រុម​ខ្លាំង​ដ៍ទៃ​ទៀត​នោះ​ ហើយ​លោក និង​ធ្វើ​ការ​ស្នើ​សុំ​គ្រូ​បង្វឹក​មក​ពី​រាជធានី​ភ្នំពេញ​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​បាល់ទាត់​ដល់​យុវជន​ខេត្ត​កំពង់ស្ពឺ​អោយ​មាន​សមត្ថភាព​ពេញលេញ​ក្លាយ​ជា​កីឡាករ​អាជីព​ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់​ក្នុង​ស្រុក ដូច​ជា​ពានរង្វាន់​សម្តេចតេ ជោហ៊ុនសែន​ ជាដើម។

បច្ចុប្បន្ន​នេះ​ខេត្ត​កំពង់​ស្ពឺ​ទទួល​បាន​ទីលាន​ហ្វូតសាល​ចំនួន​៣​រួច​មក​ហើយ​ពី​ស្ថាន​ទូត​សារ​ធារណៈរដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី