Cam-Tiger ​មិន​ទាន់​ដឹង​អី​ផង ​គ្រូ​បង្វឹក​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ឈប់​បាត់

  • 2017-02-03 01:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​នឹង​បើក​រដូវ​កាល​ថ្មី​ផង ​ក្លឹប Cambodian Tiger ​បាត់​បង់​គ្រូ​បង្វឹក​ម្នាក់​ទៅ​ហើយ ​ដោយសារ​តែ​លោក​មាន​បញ្ហា​ផ្ទាល់​ខ្លួន​សុំ​ឈប់​តែ​ម្ដង។

បើ​តាម​ការ​បញ្ជាក់​របស់ Page ​ក្លឹប Cam-Tiger ​លោក​ ហុក​ សុជីវន្ត ​បាន​លា​ឈប់​ពី​តំណែង​ដោយសារ​តែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​មិន​អាច​នៅ​ដឹក​នាំ​ក្រុម​បន្ត​ទៀត​បាន​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ក្នុង​ការ​បញ្ជាក់​នោះ​ដែរ ​មិន​ត្រឹម​តែ​គ្រូ​បង្វឹក​នោះ​ទេ ​ក៏​មាន​កីឡាករ​ម្នាក់​ទៀត​ឈប់​ដែរ​គឺ Oni Ayomakinwa Samuel ​ដែល​បាន​ចូលរួម​ជា​មួយ​ក្លឹប​ តាំង​ពី​ខែ​១២​ឆ្នាំ​មុន។

ក្លឹប​ដែល​មាន​ថ្នាក់​ដឹក​នាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ ​ឃើញ​ថា​កំពុង​តែ​ដំណើរ​ការ​បាន​ល្អ​ទៅ​ហើយ ដោយ​បាន​យក​ទីលាន​បាល់ទាត់​នៅ​ខេត្ត​សៀមរាប​ធ្វើ​ជា Home ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​នៅ​ពេល​ខាង​មុខ​នេះ។ ខណៈ​ដែល​ពួកគេ​ក៏​បាន​នាំ​យក​កីឡាករ​បរទេស​មួយ​ចំនួន​មក​ពង្រឹង​ក្រុម​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី