តិច​អ​ត់​ដឹង​​! កាហ្វេ​​កំប៉ុង​​​​មាន​​អី​​ពិសេស​​​​ធ្វើ​​ឲ្យ​​​​មនុស្ស​​​​ជា​ច្រើន​​ចង់​​​​​ផឹក​

  • 2017-02-03 08:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​​ផឹក​​​កាហ្វេ​​​ច្រើន​ឆ្នាំ​​​ច្បាស់​​​ជា​​​ប្លែក​អារម្មណ៍​ហើយ​ពេល​​​បាន​​​ឃើញ​​​កាហ្វេ​​​កំប៉ុង​​​លើក​​​ដំបូង ព្រោះ​វា​​​បាន​​​ក្លាយ​​​ជា​​​ទ​ម្លាប់​​​ទៅ​ហើយ​ដែរ​​​គេ​​​តែង​​​ផឹក​​​កាហ្វេ​​​ឆុង​​​ភ្លាមៗ ដើម្បី​អាច​​​ទទួលបាន​ក្លិន​​​ឈ្ងុយ​របស់​​​កាហ្វេ ។​​  ទោះជា​​​មាន​អ្នក​ខ្លះ​អស់សំណើ​ច​ដែល​​​គេ​​​យក​​​កាហ្វេ​​​មក​​​ដាក់​​​កំប៉ុ​ងលក់​​​ដូច​​​ជា​​​ភេសជ្ជ​បំបាត់​​​ការ​ស្រេកទឹក​​​ទូទៅ​  មនុស្ស​​​ទាំងអស់​នោះ​ច្បាស់​​​ជា​មិនខានឡើយ បាន​ទិ​ញផឹក និង ភ្ល​ក់​​​សាក​រសជាតិ​​​​​កាហ្វេ​កំប៉ុង​នេះ​យ៉ាងហោចណាស់​ក៏​ម្តង​ដែរ ។​

​ធំ​ក្នុ​​​ង​គ្រួសារ​ដែល​ធ្លាប់​បើកហាង​កាហ្វេ យុវ​ជន​​ សុធា​​​បាន​​​ឲ្យ​ដឹង​​​ថា​​​ខ្លួន​ចូលចិត្ត​​​ផឹក​កាហ្វេ​​​ណាស់​​ ពិសេស​​​គឺ​​​ចូលចិត្ត​​​ក្លិន​កាហ្វេ​ថ្មីៗ​ទើប​ឆុង​រួច​​ ដូច្នេះ​ពេល​​​បាន​​​ឃើញ​​​គេ​​​លក់​​​កាហ្វេ​កំប៉ុង​​​អីចឹង​ហួស​​​ចិត្ត​​​ដែរ​​ តែ​​​ចង់​​​ផឹក​សាក​ដើម្បី​ឲ្យ​ដឹងថា​​​ខុសប្លែក​​​​ពី​កាហ្វេ​​​​ឆុង​​​ភ្លាម​​​ៗ​យ៉ាងម៉េច​វិញ

«​លើកទីមួយ​​​ដែល​ខ្ញុំ​​​បាន​​​ឃើញ​​​កាហ្វេ​កំប៉ុង គឺ កាហ្វេ​កំប៉ុង​របស់ណេ​ស​កាហ្វេ ។​​​កាល​ហ្នឹង​ចំពេល​​​​អាកាសធាតុ​​​ក្តៅ​ផង​​ ​​ហើយ​​​ខ្ញុំ​​​រៀង​​​ស្រេក​​​ទឹក​ខ្លាំង​ផង​  ពេល​បាន​​​ឃើញ​កាហ្វេ​កំប៉ុង​នោះ​​​ដាក់​ក្នុង​​​ទូ​​​ក្លាសេ ធ្វើ​ឲ្យ​​​ខ្ញុំ​​​ទ​ប់​​​ចិត្ត​​​មិន​បាន​ក៏​ទិញ​​​ផឹក​សាក​​​តែម្តងទៅ​។​​ ខ្ញុំបាន​​​បបួល​​​មិត្ត​​​ភ័​ក្ត​​២​នាក់​ទៀត​ដែល​មិនសូវ​ចេះ​ផឹក​កាហ្វេ​​​ផង​​ ​​ឲ្យ​​​ផឹក​​​ជាមួយ​​​គ្នា​​ ខ្ញុំ​ផឹក Espresso roast មិត្ត​​​ខ្ញុំ​​​ពីរ​នាក់​ទៀត​​​ផឹក​​ Latte » ។​

​« វា​ឆ្ងាញ់​​​លើសពី​ការ​រំពឹង​​​ទុក​របស់​​​ខ្ញុំ​​ ត្រង់​ថា​​​វា​មាន​ក្លិន​ឈ្ងុយ​​​ដូច​កាហ្វេ​ឆុង​​​ភ្លាមៗ​អឹចឹង ហើយ​​​រសជាតិ​ល្វីង​ជក់​​​មាត់​​ និយាយ​​​រួម​ទៅ​ខ្ញុំ​ចូលចិត្ត មិត្ត​​​ខ្ញុំ​​​ដែល​មិនសូវ​ចេះ​ផឹក​ក៏ចូលចិត្ត​​​ដែល​​ គាត់​ថា​​​សាក​ផឹក​​​កាហ្វេ​​​ច្រើន​​​ហើយ​​ ទើប​ប៉ះអា​មួយនេះ​​​អត់​ធ្វើ​ឲ្យ​​​គាត់​​​វិលមុខ​ខ្លាំង ហើយ​​​ផ្អែម​ល្មម ​» ។

​លោក​បន្ថែម​​​ថា តាំងពី​ពេល​នោះ​មក​រាល់ពេល​​​រ​វល់​ការងារ​​​គ្មាន​ពេល​​​ឆុង​​​ញាំុ​នៅផ្ទះ​ខ្លួនឯង លោក​​​តែង​ទិញ​កាហ្វេ​​​កំប៉ុង​​​នេះ​ផឹក​​​ ។​

​ចំណែក​​​​ធា​រី ដែលជា​​​​បច្ចុប្បន្ន​ជា​​​និស្សិត​ច្បាប់​​​នៅ​​​សកលវិទ្យា​ល័យ​ឯកជន​មួយ​​​ក៏បាន​​​ឲ្យ​​​ដឹង​​​ដែរ​​​ថា​​​កញ្ញា​​​ទើបតែ​​​ចេះ​​​ផឹក​​​កាហ្វេ​​​ពេល​មិត្ត​​​ភ័​ក្ត​​​ទិញ​ណេ​ស​កាហ្វេ​​​ឡា​តេ​ឲ្យ​​​នេះ​​​ទេ «​ កាល​នោះ​​​យើង​ត្រូវ​​​​ធ្វើ​​​ការងារ​សាលា​ជុំគ្នា​​​​ជាច្រើន​ម៉ោង យូរពេក​​​ក៏​រៀង​ងងុយដេក​  ហើយ​​​គិត​​​អី​ក៏​អត់​​​ចេញ​។ មិត្ត​​​ម្នាក់​​​ក៏​នឹកឃើញ​ទិញ​កាហ្វ​ផឹក​​ កាល​នោះ​​​ព្រោះ​ខ្ញុំ​​​ប្រាប់​គាត់​​​ថា​​​ខ្ញុំ​​​អត់​ចេះ​ផឹក​កាហ្វេ គាត់​ក៏​ថា​​​បើ​​​ផឹក​​​អត់​​​បាន ឬ អត់​អស់​ទុក​ឲ្យ​​​គាត់​​​ផឹក​​​ក៏បាន ។​​ មាន​ណា៎ ដល់​ទិញមក​​ ផឹក​ទៅ​ឆ្ងាញ់​​​ហើយ​ត្រជាក់​ស្រួល​​​ផឹក​ទៀត​  ខ្ញុំ​ផឹក​​​មួយ​កំប៉ុង​អស់អា​លីង​ម្នាក់​​​ឯង គ្មាន​សល់​​​ឲ្យ​​​គាត់​ទេ​​ ។​​ »

​ធា​រី​ក៏បាន​​​ឲ្យ​​​ដឹង​​​ដែលថា​​​ពេល​​​ខ្លះ​កញ្ញា​​​ទិញ​​​ដាក់​​​ក្នុង​​​កាបូប​​​ទុក​គ្រាន់​ពេល​​​ងងុយ​គេ​​​ង​ម៉ោង​​​រៀន​ពេល​ថ្ងៃ​អាច​លួច​​​ផឹក​ក្នុង​ថ្នាក់​បាន​ទៀតផង​​​។

​បន្ទាប់ពី​មានការ​ស្វែង​យល់ នឹង​ផ្តល់​មតិ​ខ្លះៗ​ពី​មិត្ត​យុវ​វ័យ ដែល​ពួកគាត់​ចូលចិត្ត​ផឹក​កា​ហេ្វ​កំប៉ុង ហើយ​ជា​ការពិត​​​ណាស់​​​​កាហ្វេ​កំប៉ុង​ដែល​អាច​ទទួល​​​បាន​ការចាប់អារម្មណ៍​យ៉ាង​យ៉ាង​ឆាប់រ​ហ័ស​បែបនេះ ​​ច្បាស់​ជាមាន​អ្វី​ពិសេស​មិនខានឡើយ ។​​ ​​ជោគ​ជ័យខ្លាំង​លើស​ការ​រំ​ពឹង​ទុក​របស់​​​កាហ្វេ​កំប៉ុង​​​ក្នុង​តំបន់​អាស៊ី ក្រោម​មូលហេតុ​ធំៗ​​ ៥ យ៉ាង​ដូចជា​៖​

  • គ្មាន​ន​រណា​ម្នាក់​​​ចូលចិត្ត​​​ការ​​​​រង់ចាំ​នោះ​​​ទេ​  កាហ្វេ​កំប៉ុង​​​អាច​​​ទិញ​ភ្លាម​​​ផឹក​បាន​​​ភ្លែត​
  • កាហ្វេ​កំប៉ុង​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​មិន​ខុស​​​ពី​កាហ្វេ​ឆុង​ភ្លាម​នោះទេ
  • អ្នក​ជំនាញ​ថា​កាហ្វេ​កំ​ប៉ុង​​​ក្លាសេ​ឲ្យ​កាន់តែ​​​ត្រជាក់​​ កាន់តែ​ឆ្ងាញ់
  • ងាយ​​​ស្រួល​ទុកដាក់ ឬ ដាក់​​​តាម​ខ្លួន​​​បាន​​ និង​អាច​យកមក​ផឹក​បាន​​​ងាយស្រួល​​​គ្រប់​កាលៈទេសៈ​
  • មាន​តម្លៃ​សម​រ​ម្យ​​

​ក្រោយពី​បានដឹង​នូ​វ​ចំនុច​សំ​ខាន់​ខ្លះៗ​ដូចខាងលើ ចុះ​​​អ្នក​វិញបាន​​​សាក​​​ផឹក​​​កាហ្វេ​កំប៉ុង​ហើយ​​​ឬ​នៅ​?  បើ​​​មិនទាន់​ទេ កុំ​​​ភ្លេច​សា​កណា៎​!​ ​ ​

​ ​ ​

អត្ថបទ៖ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី