រ៉ឹង ប៊ុនហៀង ថា មិនធ្លាប់ស្រមៃបានក្លាយជាប្រធានក្រុមទ័ពសោះ
- 2017-03-02 03:11:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ឹង ប៊ុនហៀង ថា មិនធ្លាប់ស្រមៃបានក្លាយជាប្រធានក្រុមទ័ពសោះ
ចន្លោះមិនឃើញ
ខ្សែការពាររបស់ក្លឹបក្រសួងការពារជាតិ រ៉ឺង ប៊ុនហៀង ទទួលបានឱកាសធ្វើជាប្រធានក្រុមកាលពីយប់មិញក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី២យកឈ្នះក្រុមខ្លាំង បឹងកេតអង្គរ ៣-០ ។
ក្រោយបញ្ចប់ការប្រកួតភ្លាមខ្សែការពារដែលទើបទទួលបានឱកាសធ្វើជាប្រធានក្រុមជំនួស ខេក ខេមរិន្ទ រូបនេះបង្ហាញចំណាប់អារម្មណ៍ថា មិនធ្លាប់ស្រមៃថាខ្លួនបានក្លាយជាប្រធានក្រុមរបស់ក្លឹបទ័ពសោះពីមុនមក។ រូបគេយល់ថា ឱកាសនេះទទួលបានដោយសារបងប្អូនក្នុងក្រុមគោរពស្រលាញ់ ទើបទទួលបានការបោះឆ្នោតឲ្យក្លាយជាប្រធានក្រុមដូចនេះ។
រ៉ឹង ប៊ុនហៀង មានស្រុកកំណើតនៅខេត្តកណ្ដាល មានបងប្អូន ៥នាក់ រូបគេជាកូនទី ២ក្នុងគ្រូសារ។ គេមានឪពុកឈ្មោះ រ៉ឹង ប៊ុនថន មុខរបរគ្រូពេទ្យនិងម្ដាយឈ្មោះ ឈុន ហេង មុខរបរនៅផ្ទះ។
បុរសមានវ័យ២៦ឆ្នាំរូបនេះចាប់លេងបាល់តាំងពីអាយុ ១២ឆ្នាំ ដែលលេងជាខ្សែការពារឲ្យក្រុមមួយក្នុងខេត្តកណ្ដាល។ ប៊ុនហៀង ទទួលបានឱកាសជាប់ជម្រើសជាតិកម្ពុជាបានម្ដងកាលនៅអាយុ១៨ឆ្នាំ ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Lee Tae Hoon លើកដំបូង។
និយាយពីគោលបំណងបច្ចុប្បន្នចង់មានឱកាសលេងក្នុងក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែហាក់ពិបាកជាប់ ពីព្រោះមានកីឡាករល្អៗច្រើន និងអាចមកពីគេលេងមិនត្រូវតាមការចង់បានរបស់គ្រូបង្វឹក។ ងាកទៅគោលបំណងថ្ងៃអនាគតចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់៕
ចង់ដឹង រ៉ឹង ប៊ុនហៀង និយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម៖