សេម ចាប់យកម្ដងពីរ មិនអាចចោលមួយណាឡើយ
- 2017-03-21 02:33:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេម ចាប់យកម្ដងពីរ មិនអាចចោលមួយណាឡើយ
ចន្លោះមិនឃើញ
សេម បានប្រាប់ Sabay ថា បន្ទាប់ពីបញ្ចប់ការថតខ្សែភាពយន្តខ្នាតធំរឿង "លង់ស្នេហ៍អ្នកគ្រូ" លោកសុំមិនទទួលសម្ដែងមួយរយៈសិនព្រោះតែជាប់វល់ក្នុងការធ្វើបទចម្រៀង Original Song សម្រាប់ឆ្នាំថ្មី។
លោក ថា ទោះបីជាក្នុងពេលនេះផ្អាកពីការសម្ដែងមួយរយៈដើម្បីមកផលិតបទចម្រៀង Original song មិនបានន័យថាលោកបោះបង់អាជីពជាអ្នកចអ្នកសម្ដែងចោលទេ៖"និយាយឲ្យចំទៅបងទាំងអាជីពចម្រៀង និងសម្ដែងខ្ញុំមិនបោះបង់មួយណាចោលទេគឺចាប់យកទាំងពីតែម្ដង ព្រោះខ្ញុំចង់ឲ្យអាជីពទាំងពីរនេះដើរទន្ទឹមគ្នា តែអាស្រ័យទៅលើពេលវេលាដែរបង បើគេត្រូវការខ្ញុំឲ្យថតខ្សែភាពយន្តខ្ញុំទៅថតខ្សែភាពយន្ត តែបើខ្ញុំមមាញឹកខ្លាំងជាមួយបទចម្រៀងខ្ញុំសុំផ្អាកពីសម្ដែងមួយភ្លេត"។
ការលើកឡើងរបស់លោក សេម ធ្វើឡើងនៅក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតធំរឿង "លង់ស្នេហ៍អ្នកគ្រូ" របស់ផលិតកម្មបដិហារ្យ កាលពីម្សិលមិញនៅរោងភាពយន្ត Legen ស្ទឹងមានជ័យ។
ក្នុងពិធីសម្ពោធរឿងចាកបញ្ចាំង "លង់ស្នេហ៍អ្នកគ្រូ" នេះដែរចាងហ្វាងផលិតកម្ម បដិហារ្យ លោក ស៊ុម ភារិន បានលើកឡើងថា រឿង "លង់ស្នេហ៍អ្នកគ្រូ" ផលិតកម្មលោកបានចំណាយដើមទុន ៤ម៉ឺនដុល្លារ ហើយរឿងនេះជារឿងទី២របស់ផលិតកម្មបដិហារ្ និងជាជាប្រភេទរឿងបែបកំប្លែងនិយាយអំពីស្នេហារវាងសិស្ស និងគ្រូ។
គួរបញ្ជាក់ថារឿង "លង់ស្នេហ៍អ្នកគ្រូ" នឹងត្រូវចាកបញ្ចាំងគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមចាប់ពីថ្ងៃទី២៣ ខែ មិនា ឆ្នាំ ២០១៧ នេះហើយ។ មានការចូលរួមសម្ដែងពីតារាប្រុសស្រីល្បីឈ្មោះកញ្ញា ឌុច លីដា សេម យ៉ារ៉ូ នាយ ចឺម ចយ និងតារាប្រុសស្រីជាច្រើនរូបទៀត៕