កម្ពុជាចូលរួមមហាសន្និបាតសមាគមគណៈកម្មាធិការអូឡាំពិកជាតិពិភពលោកនៅថៃ
- 2014-11-07 21:48:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាចូលរួមមហាសន្និបាតសមាគមគណៈកម្មាធិការអូឡាំពិកជាតិពិភពលោកនៅថៃ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន បានចូលមហាសន្និបាតនៃសមាគមគណៈកម្មាធិការជាតិអូឡាំពិកពិភពលោក(ANOC)លើកទី១៩ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី៥-៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក Prayuth Chanochoa នាយករដ្ឋមន្ត្រីថៃ។
សម្រាប់របៀបវារៈចម្បងនៃមហាសន្និបាតនេះគឺកំណែទម្រង់ និងទំនើបភាវូប្បនីយកម្មនៃសមាគមគណៈកម្មាធិការជាតិអូឡាំពិក និងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី២០១៤-២០១៨។ ទោះបីជាយ៉ាងណាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មីមិនត្រូវបានឲ្យដឹងនៅឡើយទេ។
ចូលរួមក្នុងមហាសន្និបាតនេះ ប្រទេសកម្ពុជាជាសមាជិកបានដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងទីប្រឹក្សាលោក Gabriel Ken Gadaffi៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ Ken