ទ័ព​សងសឹក​វេស្ទើន​បាន​សម្រេច ខណៈ Tiger ​ស្មើ​ស្វាយ​រៀង

  • 2017-05-28 02:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​ក្នុង​លទ្ធផល ៥-១ ​ស្រប​ពេល​ដែល​ក្រុម​ស្វាយ​រៀង​វិញ ​បាន​ត្រឹម​តែ​ស្មើ​ក្រុម Cambodian Tiger ​២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ។

​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ជើង​ទី​១ ក្រោម​ថ្វី​ជើង​វេស្ទើន​ ៣-២ ​ប៉ុន្តែ​ជើង​ទី​យប់មិញ ពួកគេ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​វេស្ទើន​បាន​វិញ​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ។ ចំណែក​ឯ​ក្រុម​ស្វាយ​រៀង​វិញ ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម Cam-Tiger ​បាន​ដដែល ​បើ​ទោះ​ជា​ពួកគេ​មាន​ឱកាស​ច្រើន តែ​នៅ​មិន​អាច​ទទួល​បាន​៣​ពិន្ទុ​ដដែល ដោយ​ចប់​ការ​ប្រកួត​ស្មើ​គ្នា ២-២។

បើ​តាម​លទ្ធផល​យប់មិញ​នេះ ​ត្បិត​តែ​ស្មើ Tiger ​មែន ​ប៉ុន្តែ​ស្វាយ​រៀង​នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​លេខ​១​ដដែល ​ព្រោះ​មាន​២៥​ពិន្ទុ ​លើស​ក្រុម​លេខ​២ ​ក្រសួង​ការពារ​ជាតិ ​ដែល​មាន​ត្រឹម​តែ​២៤​ពិន្ទុ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី