កម្មវិធី​ប្រកួត​ U22 កម្ពុជា​​នៅ​ស៊ីហ្គេម​ចេញ​ហើយ​ បើក​ឆាក​ប៉ះ​​U22 ថៃ

  • 2017-07-24 09:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កីឡា​បាល់ទាត់​ត្រូវ​ប្រកួត​មុន​គេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​​​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ទើប​ចប់។ បន្ទាប់​ពី​ចាប់​ឆ្នោត​រួច​រាល់​ហើយ​​ ក៏​ត្រូវ​បាន​ផ្គូផ្គង​ដៃ​គូ​ប្រកួត​រួច​ហើយ​ក្នុង​នោះ​ក្រុម​យុវជន​កម្ពុជា​បើក​ឆាក​ដំបូង​ប៉ះ​ក្រុម​​យុវជន​ថៃ​ បន្ទាប់​មក​ប៉ះ​វៀតណាម និង​បន្ត​ប៉ះ​ហ្វីលីពីន ហើយ​ប្រកួត​ចុង​​ក្រោយ​ក្នុង​ពូល​ប៉ះ​ ឥណ្ឌូណេស៊ី។

កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា ​ ថៃ​ vs កម្ពុជា ថ្ងៃ​ទី​១៤ សីហា ម៉ោង​៤:៣០​នាទី​រសៀល​​ វៀតណាម vs កម្ពុជា ​ថ្ងៃ​ទី​១៦​ សីហា ម៉ោង​៤:៣០​នាទី​រសៀល​ កម្ពុជា​ vs ហ្វីលីពីន​ ​ថ្ងៃ​ទី​១៨ សីហា​ ម៉ោង​៨:៤៥​នាទី​យប់​ កម្ពុជា Vs ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​២៤​ សីហា​ ម៉ោង​៨:៤៥​នាទី​យប់​​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី